យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលថ្មីៗដ៏ត្រចះត្រចង់ថែមទៀតក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយការអភិវឌ្ឍ និងភាពរីកចម្រើនសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះ ស្ម័គ្រជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញនូវបេសកកម្មដ៏ឧត្តុង្គឧត្ដមប្រពៃថ្លៃថ្លាប្រកបដោយគុណធម៌ មនុស្សធម៌ ក្នុងការរួមចំណែកលើកកម្ពស់ ជីវភាពប្រជាជន ឱ្យរស់នៅក្នុងភាពត្រជាក់ត្រជុំ សុខដុមរមនា។



Laisser un commentaire