ក្នុងឱកាសដ៏បវរសួស្ដី វិសេសវិសាលនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយក រដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល គ្រប់ប្រការជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និង សណ្ដាប់ធ្នាប់សាធារណៈ ដែលជាបេសកកម្មស្នូល នៃកិច្ចអភិវឌ្ឍសម្រាប់សង្គមជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះ ស្ម័គ្រជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងខិតខំយកអស់ កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញនូវបេសកកម្មដ៏ឧត្តុង្គឧត្ដមប្រពៃថ្លៃថ្លាប្រកបដោយមនសិការស្នេហាជាតិ ក្នុងកិច្ច សហការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាជានីតិរដ្ឋដ៏រឹងមាំ និងការអភិវឌ្ឍលើ គ្រប់វិស័យ។



Laisser un commentaire