តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យើងខ្ញុំសូមចូលរួមអបអរសាទរជូនចំពោះ ឧកញ៉ា មហាមន្ត្រី ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន គោរមងារជា ឧកញ៉ា មហាមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត ០២២៤/១៤៨ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឧកញ៉ា មហាមន្ត្រី ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើឧត្តមប្រយោជន៍ជូនជាតិ សាសនា ព្រះមហាក្សត្រ រួមចំណែកដឹកនាំក្រសួងព្រះបរមរាជវាំង ក្រោមការដឹកនាំ របស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ សម្រេចបានលទ្ធផលល្អប្រពៃគួរជាទីមោទនៈ ប្រកបដោយ ស្វាមីភក្តិ និងភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *