តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំ ផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ដែលបាន ខិតខំប្រឹងប្រែងរួមចំណែកដឹកនាំប្រទេសជាតិមាតុភូមិដ៏បវរនៃយើង ឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ប្រកបដោយភាពថ្លៃថ្នូរក្នុងសុខសន្តិភាព និងស្ថិរភាពសង្គម។
ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តម សូមមានជន្មាយុ យឺនយូរ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មដើម្បីបុព្វហេតុ ជាតិមាតុភូមិ ឱ្យទទួលបាននូវជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់សង្គម ជាតិទាំងមូល ឈានឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។



Laisser un commentaire