ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ សាលាមធ្យមវិចិត្រសិល្បៈមានកិត្តិយសដោយទទួលបានការជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024) ដឹកនាំដោយ Miss PRY ANA ខ្មែរ-អាមេរិកាំង ដែលជាបវរកញ្ញាលំដាប់លេខរៀងទី៤ បន្ទាប់ពីបានប្រកាសលទ្ធផលកាល ពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតប្រជែង។

ដើម្បីទទួលបដិសណ្ឋារកិច្ចនៃដំណើរទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024) នេះ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំប្រគំតន្ត្រីសំនៀងស្រាល អមដោយបទចម្រៀង និងសម្តែងទស្សនីយភាពសិល្បៈក្នុងទម្រង់របាំបុរាណ របាំប្រពៃណី ល្ខោនខោល និងសិល្បៈសៀកដែលប្រគំ ច្រៀងនិងសម្តែងដោយសិស្សានុសិស្សសាលាតូរ្យតន្ត្រី សាលារបាំ និងសាលាសៀក។

ក្នុងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈនេះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលអមដំណើរដោយឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈប្រមាណជាង៣០០នាក់៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *