ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងបាត់ដំបង។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះដើម្បី (១) ពិគ្រោះយោបល់ជាមួយ ភាគីពាក់ព័ន្ធទាំងអស់, (២) ប្រមូលធាតុចូលបន្ថែម, (៣) ធ្វើបច្ចុប្បន្នភាពលើឯកសារស្នើសុំ និង (៤) ដើម្បីផ្សព្វផ្សាយ UCCN ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) បង្កើតឡើងក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឯកសារដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN នៅក្នុងឆ្នាំ២០២៣នេះ។

សិក្ខាសាលានេះសហការរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អង្គការយូណេស្កូការិយាល័យភ្នំពេញ, រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង, ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្ដរជាតិ នៃក្រសួងទេសចរណ៍ និងលោក ម៉ាសាណូរី ណាហ្គាអូកា តំណាងអង្គការយូណេស្កូការិយាល័យភ្នំពេញ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *