នាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ ជាថ្ងៃទី២ ហៅថាថ្ងៃវ័នប័ត នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សិល្បករ សិល្បការិនីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចូលរួមដង្ហែរក្បួនអង្គរសង្រ្កាន្ត «ក្តីស្រមៃ និងក្តីសង្ឃឹម» នៅបរិវេណព្រះលានជល់ដំរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ការដង្ហែក្បួនអង្គរសង្រ្កាន្តឆ្នាំ២០២៣ មាន៤ផ្នែក ចែកជា៤៤ផែន និងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់។ ការរៀបចំកម្មវិធីនេះដើម្បីគាំទ្រដល់ចក្ខុវិស័យរួមមួយរបស់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងក្នុងគោលបំណងរបស់ សម្តេចតេជោ ដោយបង្ហាញពីក្តីស្រមៃ និងក្តីសង្ឃឹម «ចង់ឱ្យយុវជនកម្ពុជាមានភាពមោះមុត ចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឥតឈប់ឈរ»។
ការបង្កើតជាផ្ទាំងទស្សនីយភាពនេះមានការចូលរួមពីសិល្បករ សិល្បការិនី យុវជន យុវនារីខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋ ក្នុងការដើរជាក្បួន បែងចែកជាផែន បង្កប់ដោយខ្លឹមសារទិដ្ឋភាព និងអត្ថន័យយ៉ាងជ្រាលជ្រៅរបស់ព្រឹត្តិការណ៍។
អត្ថបទ និងរូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
















































Laisser un commentaire