ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សម្ដែងសាកល្បងនូវទស្សនីយភាពរបាំសហសម័យ មានចំណងជើងថា ” ម៉ែ” នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងវត្តមាន ឯកឧត្ដម​ លោកជំទាវ​ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការជាច្រេីនរូបទៀត ។

ជាចុងក្រោយ លោកជំទាវបណ្ឌិត សភាចារ្យ រដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ លោកគ្រូ អ្នកគ្រូ និងសិល្បករទាំងអស់ សម្រាប់ការដំឡើងស្នាដៃថ្មី និង ការខិតខំប្រឹងប្រែងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតធ្វើឱ្យកើតនូវវណ្ណកម្មថ្មីនេះឡើង។

ទស្សនីយភាពរបាំសហសម័យនេះ នឹងសម្តែងក្នុងកម្មវិធី “ពិសាអាហារសាមគ្គី និង បំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ និង សិល្បករ សិល្បការិនី ដែលមានស្នាដៃល្អឆ្នើម” ដែលនិងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅ មណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *