កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងលោកសាស្ត្រាចារ្យ Ichita SHIMODA ប្រធានមន្ទីរពិសោធន៍បេតិកភណ្ឌស្ថាបត្យកម្ម តំណាងសាកលវិទ្យាល័យ Tsukuba នៃប្រទេសជប៉ុន។
អនុស្សរណៈនេះផ្តោតទៅលើការអនុវត្តការសិក្សាស្រាវជ្រាវលើវិស័យបុរាណវិទ្យា ភូមិសាស្ត្រ ស្ថាបត្យកម្ម ការអភិវឌ្ឍបច្ចេកទេសត្រួតពិនិត្យ និងកម្មវិធីកសាងសមត្ថភាពដើម្បីការការពារ ថែរក្សា ជួសជុលថែទាំ និងការគ្រប់គ្រងរមណីយដ្ឋានបុរាណនានា។






Laisser un commentaire