អាជ្ញាធរជាតិព្រះវិហារ តាមរយៈជំនួយពីមូលនិធិឯកអគ្គរដ្ឋទូតដើម្បីអភិរក្សសម្បត្តិវប្បធម៌ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានរៀបចំវគ្គបណ្តុះបណ្តាលស្រាវជ្រាវបុរាណវិទ្យា អភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ដល់និស្សិតមកពីមហាវិទ្យាល័យបុរាណវិទ្យាចំនួន២នាក់ និងនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្មចំនួន៣នាក់​ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣​ ក្នុងនោះ និស្សិតបានសិក្សាអំពីប្រវត្តិសាស្ត្រ ទ្រឹស្តី និងបច្ចេកទេសធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ការងារអភិរក្ស ការងារជួសជុលជណ្តើរបុរាណ និងចម្លាក់តោ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *