នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្រ្តីរាជការនៃអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំស្រយង់ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងរាប់បាត្រ បង្សុកូលឧទ្ទិស និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក៏បានឧបត្ថម្ភជូន ឆ្មាំ ពលករ ភ្នាក់ងារទេសចណ៍​ ដែលកំពុងបម្រើការនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល និងក្រម៉ា១ និងបង្កើតកម្មវិធីជួបជុំគ្នាញុំាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ជាមួយបងប្អូនឆ្មាំ ពលករ ភ្នាក់ងារទេសចរណ៍នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *