នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្រ្តីរាជការនៃអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំស្រអែម ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងរាប់បាត្រ បង្សុកូលឧទ្ទិស និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ តាមរយៈឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ក៏បានផ្តល់ជូន ឆ្មាំ ពលករ ភ្នាក់ងារទេសចណ៍​ ដែលកំពុងបម្រើការនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ និងថវិកា១ម៉ឺនរៀលផងដែរ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *