ព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំបើកសិក្ខាសាលាស្ដីពី «តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដល់មន្រី្តជំនាញនៅតាមបណ្តារាជធានី-ខេត្ត សហគមន៍វប្បធម៌ សហគមន៍ទេសចរណ៍ ព្រមទាំងកងកម្លាំងនគរបាលការពារបេតិកភណ្ឌ និងនគរបាលទេសចរណ៍ ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ៩០នាក់ ដោយមានការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃទី១៩-២២ ខែមិថុនា ឆ្នាំ២០២៣ នៅប្រាសាទសំបូរព្រៃគុក និងទីរួមខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភនៃការអនុវត្តកិច្ចព្រមព្រៀងបេតិកភណ្ឌវប្បធម៌(ឆ្នាំ២០២២) របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក។

សិក្ខាសាលាខាងលើរៀបចំឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់ សម្រាប់រួមចំណែកដល់ការអភិរក្ស និងកិច្ចការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *