តាមរយៈការចុះត្រួតពិនិត្យផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ផ្លូវថ្នល់ចំនួន២កំណាត់ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ប្រវែង១០៧៦ម៉ែត្រ និងពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី ប្រវែង ១៤០០ម៉ែត្រ ត្រូវបានអាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ជួសជុល ពង្រីក និងកែលម្អទៅតាមបទដ្ឋានបេតិកភណ្ឌ។
ឯកឧត្តមបន្តថា ការជួសជុលកែលម្អផ្លូវនេះគឺដើម្បីឱ្យផ្លូវមានសោភណ្ឌភាពល្អស្អាត និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ផ្លូវនេះមានទំហំចាប់ពី០៦ម៉ែត្រ ទៅ០៩ម៉ែត្រទៅតាមស្ថានភាពជាក់ស្តែង។ សូមបញ្ជាក់ថាកំណាត់ទី១ ពីប្រាសាទប្រែរូបមកស្រះស្រង់បានអ៊ុតបេតុងកៅស៊ូរួចរាល់ហើយ រីឯកំណាត់ទី២ កំពុងតែបង្ហាប់គ្រឹះ និងគ្រោងនឹងបញ្ចប់ក្នុងខែមីនាខាងមុខនេះ។
អត្ថបទ៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ









Laisser un commentaire