នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់ចំនួនពីរ ដែលរួមមាន ទី១អនុស្សរណៈនៃការយោគយល់គ្នានៃគម្រោង ថែទាំស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងទី២ អនុស្សរណៈនៃការយោគយល់គ្នា​នៃគម្រោង​បណ្ដុះបណ្ដាល និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក អូហ្គូស្ទីន សាលី (AUGUSTINE Sali) អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា លោក យ៉ូស៊ីអាគី អីស៊ីហ្សាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា ដើម្បីការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី​អាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត៕

អត្ថបទ៖ នាង សំណាង

រូបភាព៖ ហ៊ុំ រិទ្ធី, ហាប់ គឹមអាន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *