កូនឈើចម្រុះជិត៤០០ដើម និងស្មៅ៣០០ម៉ែត្រការ៉េទៀត ត្រូវបានដាំនៅបរិវេណរមណីយដ្ឋានអង្គរ នៅក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលា ប៊ែលធី អន្តរជាតិ និងប៊ែលធី ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សជ័យលាភីនៃសាលា ប៊ែលធី អន្តរជាតិ ជាង២០០នាក់ បានដាំកូនឈើចម្រុះចំនួន៣៨០ដើម និងស្មៅចំនួន៣០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)។ ការដាំដើមឈើនេះសោត ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះស្មារតីសិស្សានុសិស្សគ្រប់ៗរូប ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន និងដាំទុកជាអនុស្សាវរីយ៍ ក៏ដូចជាបង្កើនសោភ័ណភាពក្នុងឧទ្យានអង្គរ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *