នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានចំនួន២២រូប មកពីស្ថាប័នផ្សេងៗបានធ្វើដំណើរពីរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីសិក្សាស្វែងយល់ការងារអភិរក្សនៅក្នុងសារមន្ទីរ និងធ្វើការផ្សព្វផ្សាយបន្ត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង បានអញ្ជើញទទួលស្វាគមន៍ និងឆ្លៀតផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ៕

អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖លោកសឿន ប៊ុនស៊រ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *