នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅរោងភាពយន្ត Major Cineplex សាខាអេអន១ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីសម្ពោធការចាក់បញ្ចាំងភាពយន្ត រឿង អ៊ំចនម៉ែដោះ របស់ផលិតកម្ម ដើមត្នោត។ ចូលរួមក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេសភាពយន្ត ព្រមទាំងសិល្បករសិល្បការិនី ជាច្រើននាក់។

ភាពយន្តរឿង អ៊ំចនម៉ែដោះ និពន្ធដោយ លោក ឆាយ បូរ៉ា និងលោកស្រី កូវ សុធារី ដឹកនាំរឿងដោយ លោក ឆាយ បូរ៉ា និងលោក ឆាយ បូរ៉ាពី សម្តែងដោយ លោក ជួង ជី ហៅ កុយ លោក ទេពរិនដារ៉ូ កញ្ញា ឌី សូនីតា លោក សាយ ព្រមទាំងតារាជាច្រើនរូប ដោយធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តទៅ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *