២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា និងប្រជាជនចិន ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានដាក់ចេញនូវគោលនយោបាយលើកស្ទួយកំណើនទេសចរ។ ក្នុងឆ្នាំថ្មី ២០២៤ នេះ ប្រមុខរដ្ឋាភិបាលចិន បានចាត់ថ្នាក់ដឹកនាំ ឱ្យដឹកនាំបេសកជន មន្ត្រីការទូត វិនិយោគទុន ធុរកិច្ចជន ភ្ញៀវទេសចរ និងក្រុមសិល្បៈចិន ប្រមាណ ១,០០០នាក់ មកបំពេញទស្សនកិច្ច ទស្សនាសៀមរាប និងមានការសម្ដែងសិល្បៈផ្លាស់ប្ដូរវប្បធម៌រួមគ្នាផងដែរ។

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានរៀបចំព្រឹត្តិការណ៍នៃពិធីបើកផ្លូវការ នៃឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា និងប្រជាជនចិន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលនឹងមានការសម្ដែងសិល្បៈចម្រុះមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីអ្នករបាំ និងក្រុមតន្ត្រីវង់ធំរបស់ចិន ជិត ១០០នាក់ រួមជាមួយអ្នករបាំ និងតន្ត្រីករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមកុមារនៃសិស្សសាលាវត្តបូព៌ ប្រមាណ ១០០នាក់ នឹងនាំមកនូវទស្សនីយភាពដ៏អស្ចារ្យនៃទម្រង់សិល្បៈរួមបញ្ចូលគ្នាកម្ពុជា-ចិន ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនានាឱកាសនោះ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *