នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីសម្ពោធចាក់បញ្ចាំងភាពយន្តរឿង កំណើតអរូប របស់ផលិតកម្ម វ៉នឌើ ហ្វីម (Wonder Films) នៅរោងភាពយន្ត Major Cineplex សាខាអេអន១។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមអនុរដ្ឋលេខាធិការបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ លោក សែម វិសាល ដែលជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ព្រមទាំងក្រុមការងារទាំងអស់នៃផលិតកម្ម Wonder Films និងបងប្អូន សិល្បករ សិល្បការិនី អ្នកបច្ចេកទេសភាពយន្តទាំងអស់ ដែលបានចូលរួមកសាងស្នាដៃភាពយន្តរឿង កំណើរអរូប នេះដោយសំរិតសំរាំង ប្រកបដោយគុណភាពដើម្បីបម្រើអារម្មណ៍ទស្សនិកជនរបស់យើង។
សូមបញ្ជាក់ជូនថា ភាពយន្តរឿង កំណើតអរូប នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ តទៅ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។
















Laisser un commentaire