នាព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក សរ សារិន កុងស៊ុលកិត្តិយសនៃសាធារណរដ្ឋប៉ូឡូញប្រចាំរាជធានីភ្នំពេញ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញជាយូរមកហើយ ហើយនិស្សិតកម្ពុជាជាច្រើនរូបក៏ធ្លាប់បានទទួលអាហាររូបករណ៍ទៅសិក្សានៅប្រទេសប៉ូឡូញផងដែរ។
តំណាងស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋប៉ូឡូញបានស្នើសុំការសហការពីក្រសួង លើការងារមួយចំនួនក្នុងវិស័យវប្បធម៌ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកម្ពជា-ប៉ូឡូញឲ្យមានដំណើរការបានល្អប្រសើរ។
អត្ថបទ៖ នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន។
រូបភាព៖ នាយកដ្ឋានសិល្បភាពយន្ត













Laisser un commentaire