នៅថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវិទ្យាស្ថានបារំាង ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអឺរ៉ុប នៅព្រះរាជាណាចក្រកម្ពុជា។

ចូលរួមក្នុងឱកាសនោះមាន លោកជំទាវ Carmen Morena ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា

ឯកឧត្តម Jacque Pellet ឯកអគ្គរដ្ឋទូតបារាំង

ឯកឧត្តម Olesandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយគ្រែនប្រចាំវៀតណាម និងមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនាពេលនោះដែរ ឯកឧត្តម សោម សុគន្ធ បានកោតសរសេរនូវការខិតខំប្រឹងប្រែងរបស់សហគមន៌ភាពយន្តអឺរ៉ុប ដែលបានផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តអឺរ៉ុប នៅក្នុងរាជធានីភ្នំពេញ និងមានការចាក់បញ្ចាំងភាពយន្តតាមបណ្តារោងភាពយន្តមួយចំនួន ក្នុងព្រះរាជាណាចក្រម្ពុជា ដែលបាននាំមកនូវភាពយន្តជាច្រើនប្រកបដោយគុណតម្លៃសម្រាប់ជូនប្រជាពលរដ្ឋកម្ពុជាបាន ទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រទេសនីមួយៗ។

សូមចូលរួមទស្សនាដោយសេរី! សូមចូលរួមមកមើលកាលវិភាគរឿងនីមួយៗដែលអ្នកពេញចិត្ត ហើយកត់ចំណាំថ្ងៃនិងម៉ោងដើម្បីទស្សនាឥឡូវនេះ។

————-

We have an array of European films lined-up for you! Check out our schedule/festival film guide and mark any interesting film on your calendar.

👉Visit our event page: https://bit.ly/3GsoLPv

🌐Website: https://eurofilmfestkh.eu

#EUFF#FilmFestival#Europe#Movie#EUFilmFestKH#Film#PhnomPenh#Events#Cambodia#EUculture


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *