ជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាង ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម NGUYEN VAN HUNG រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម NGUYEN VAN HUNG រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្តោតសំខាន់លើការអនុវត្តកិច្ចសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈនាពេលកន្លងមក និងការត្រៀមរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣។ ដោយអនុលោមទៅតាមផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈ ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ទៅលើការអនុវត្តសកម្មភាពនាពេលកន្លងមក។ បន្ថែមពីនេះ ភាគីទាំងពីរ បានសន្យាយ៉ាងមុតមាំក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ឱ្យកាន់តែរឹងមាំនិងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕
អត្ថបទ:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន
រូបភាព: លោកត្រឡុង បូរិន











Laisser un commentaire