នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ពោធ Kawaii-Con Cambodia 2023 នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសនិងកិច្ចសហប្រតិបត្តិការ ក្នុងការបំផុសគំនិតច្នៃប្រឌិតនិងពង្រឹងចំណងមិត្តភាពកម្ពុជានិងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាផ្នែកនៃខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងខួបលើកទី៥០ឆ្នាំនៃគម្រោងរំលឹកមិត្តភាពនិងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន៕









Laisser un commentaire