នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក ចាន់ កឿយ អភិបាលរង តំណាងលោកអភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមជាអធិបតីក្នុង “កិច្ចពិធីសំពះគ្រូល្ខោនខោលវត្តស្វាយអណ្តែត ឆ្នាំ២០២៤” នៅវត្តស្វាយអណ្តែត ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងនោះក៏មានវត្តមានចូលរួមដូចជា ព្រះចៅអធិការនៃវត្តស្វាយអណ្តែត និងព្រះថេរានុថេរៈ លោកប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា រដ្ឋបាលក្រុងអរិយក្សត្រ និងចាស់ព្រឹទ្ធាចារ្យ លោកគ្រូ កូនល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែតជាច្រើនរូបទៀត។






















Laisser un commentaire