សាលាមធ្យមវិចិត្រសិល្បៈនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈវាគ្មិនពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារដើម្បីកុមារប្រចាំក្រសួងសរុបប្រមាណ១២០នាក់

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា: រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងខ្លាបំផុងក្នុងការលើកតម្កើងសិទ្ធិកុមារ ដោះស្រាយ បង្ការ ទប់ស្កាត់ បញ្ហាផ្សេងៗរបស់កុមារ និងចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ជាក់ស្តែង កម្ពុជាបានផ្តល់សច្ចាប័នលើលិខិតតុបករណ៍អន្តរជាតិជាច្រើន ដូចជា សន្ធិសញ្ញា កតិការណ៍សញ្ញា ពិធីសារ សេចក្តីថ្លែងការណ៍ ជាដើម និងបានតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា គោលនយោបាយជាតិ ផែនការណ៍សកម្មភាពជាតិ ដែលទាក់ទងនឹងកុមារ សំដៅពង្រឹងកិច្ចការពារកុមារពីការរងគ្រោះទាំងឡាយ ពិសេសពេលបច្ចុប្បន្នការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញគឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់និងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ។ម្យ៉ាងទៀតក្នុងរយៈពេលវិបត្តិកូវីដ-១៩ កំពុងរាតត្បាតពិភពលោកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌ពិសេសបណ្តាញសង្គមផ្សេងៗ មានរឹតតែមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទងនិងដោះស្រាយគ្រប់បញ្ហារួមទាំងការសិក្សាអប់រំរបស់កុមារនិងយុវវ័យទាំងនៅទីក្រុងនិងជនបទ។ប៉ុន្តែទោះបីយើងទទួលបានផលប្រយោជន៍ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានបែបនេះពិតមែនក៏មានករណីអវិជ្ជមានមួយចំនួនបានកើតឡើងផងដែរដោយសារការប្រើប្រាស់ខុសគោលដៅរបស់អ្នកប្រើប្រាស់ និងការឆ្មក់ឱកាសពីក្រុមឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធនេះដើម្បីកេងប្រវ័ញគ្រប់រូបភាពលើកុមារដែលជាទម្រង់ថ្មីមួយកំពុងរាលដាលនិងបង្កហានីភ័យខ្ពស់ដល់កុមារនៅលើពិភពលោករួមទាំងកម្ពុជាផងដែរ។

ឯកឧត្តមលេខាធិការបានបន្តទៀតថា ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះហើយទើបបានជាក្រុមការដើម្បីកុមាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុមប្រឹក្សារជាតិដើម្បីកុមារ បើកវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលស្តីពី«កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ»នាថ្ងៃនេះ។

គួរបញ្ជក់ផងដែរថាវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះគឺឆ្លើយតបទៅនឹងអនុសាសន៍ដែលសម្ដេចក្រឡាហោម បានដាក់ចេញថ្មី -ពង្រឹងបណ្តាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមត្ថភាពអនុវត្តនៅថ្នាក់ក្រោម ជាតិ ដោយរួមសហការជាមួយដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិ ក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបករណីរូបភាព និងសម្ភាសន៍ អាសអាភាសលើកុមារឱ្យបានទាន់ពេលវេលា៕

អត្ថបទៈ ក្រុមការងារដើម្បីកុមារប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *