នាថ្ងៃព្រឹកសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តនិរោធរង្សី ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាបានអញ្ជើញប្រទានភ្លើងសពឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ុក សុជាតិ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៤នាទី រំលងអធ្រាត្រ ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។ មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាព្រឹទ្ធាចារ្យវីរសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ឱ្យមានភាពរីកចម្រើន ដែលជាគំរូវីរភាព និងជាគុណបំណាច់របស់ ឯកឧត្តម ចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *