

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងធ្វើសន្និសីទកាសែត ស្តីពី ការប្រារព្ធសប្តាហ៍សិល្បៈប្រទេសចិន
នៅថ្ងៃស្អែកទី ២៥ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង៩:០០ ព្រឹក ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងធ្វើសន្និសីទកាសែត ស្តីពី ការប្រារព្ធសប្តាហ៍សិល្បៈប្រទេសចិនបច្ចុប្បន្ន ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នាទីស្តីការក្រសួង (សាលអង្គរវត្ត) ។
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មទួលស្លែង
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មទួលស្លែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីឧទិស្ទកុសលផលបុណ្យជូនដល់ជនរងគ្រោះដែលស្លាប់ក្នុងមន្ទីរ ស២១នេះ និងប្រជាជនទាំងអស់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ដ៏ឃោឃៅ។
-
ពិធីបដិសណ្ឋារកិច្ចជូនដំណើរ លោកជំទាវ ភឿង-សកុណា រដ្ឋមន្ត្រី នៅសាធារណរដ្ឋប្រជាមានិតចិន។
ពិធីបដិសណ្ឋារកិច្ចជូនដំណើរ លោកជំទាវ ភឿង-សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណៈប្រតិភូខ្មែរទៅចូលរួមរៀបចំ កម្មវិធី”សប្តាហ៍វប្បធម៌កម្ពុជា”និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធវប្បធម៌ នៅសាធារណរដ្ឋប្រជាមានិតចិន។
-
អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន បានរៀបចំពិធីបួងសួងលើប្រាសាទភ្នំបាខែង តាមទំនៀមបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនា
អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួងលើប្រាសាទភ្នំបាខែង ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន បានរៀបចំពិធីបួងសួងលើប្រាសាទភ្នំបាខែង តាមទំនៀមបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ អញ្ជើញចូលរួមនាពេលនោះមាន ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ព្រះសង្ឃ យាយជី តាជី និងមន្រ្តីអ្នកមុខ អ្នកការជាច្រើនរូបទៀត។ ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណ និងឧទ្ទិសកុសលដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំសេចក្តីសុខ សន្តិភាព ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជាទាំងមូល៕



