Catégorie : ព័ត៌មាន


  • សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី អនុញ្ញាតបាន៦ករណី ១. លោក ហ៊ា ហុន មានអាសយដ្ឋាននៅ ភូមិថ្នល់ ឃុំរុនតាឯក ២. លោក អឿន ហូរ មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក ៣. អ្នកស្រី អឿន រឿង មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក ៤. អ្នកស្រី ភាន់ សារុន មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក ៥. លោក សំ វុទ្ធា មានអាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ ៦. អ្នកស្រី ជុំ ហួន…

  • នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ន ព្រមទាំងសិល្បករ សិល្បការិនីសរុបជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាលសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ខ្ញុំពិតជាមានសេចក្តីរីករាយដោយឃើញអំពីការរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងអស់ដើម្បីបម្រើអាជីពខ្លួនផង ដើម្បីបម្រើសង្គមផង និងដើម្បីបម្រើសិល្បៈដ៏ថ្លៃថ្លារបស់ជាតិផង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលបានធ្វើឲ្យសមាគមសិល្បករខ្មែរក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយខ្ញុំសង្ឈឹមថា លោកជំទាវនឹងបន្តរួមចំណែកផ្តល់ការជួយជ្រោមជ្រែងសមាគមនេះ និងជារៀមច្បងគំរូដល់យុវជនជំនាន់ក្រោយ។ ជាមួយនេះ ខ្ញុំក៏សូមអបអរសារ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីថ្មីបន្ថែមទៀត និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម។ សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានរៀបចំធ្វើនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតជាសិល្បករសិល្បការិនីជាង៦០០នាក់ តំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លើសំឡេង ៩៣ភាគរយ នៃសំឡេងឆ្នោតសរុប។

  • ថ្ងៃទី១ ខែឧសភានេះ គឺជាខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ដែលកម្ពុជាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក៏ជាថ្ងៃឈប់សម្រាកមួយថ្ងៃផងដែរ។ ទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំនេះ គឺក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”៕

  • ញត្តិគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តជំរុញបន្ថែមដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោនេះឱ្យបានតាមការគ្រោងទុកនាពេលអនាគត។

  • អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។ អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថាការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។ ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ភោគ…

  • ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដំឡើងស្ថានីយតាមដានអាកាសធាតុ (weather station) និងស្ថានីយវាស់កម្ពស់ទឹកស្ទឹង នៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះផងដែរ សាស្រ្តាចារ្យមកពីវិទ្យាស្ថានបច្ចេកកម្ពុជា ដឹកនាំដោយ លោកសាស្រ្តាចារ្យ ហេង សុខឆាយ បានបណ្តុះបណ្តាលដល់មន្រ្តីជំនាញចំនួន៣រូប នៃអាជ្ញាធរជាតិព្រះវិហារ អំពីបច្ចេកទេសដំឡើងស្ថានីយតាមដានអាកាសធាតុ និងឧបករណ៍វាស់កម្ពស់ទឹកស្ទឹងរងា ព្រមទាំងវិធីសាស្រ្តគ្រប់គ្រងស្ថានីយទាំងពីរ ដើម្បីសិក្សាអំពីស្ថានភាពអាកាសធាតុ និងលំហូរទឹកស្ទឹងរងារ នៅរមណីយដ្ឋានប្រាសាទកោះកេរ។ នេះគឺជាផ្នែកមួយនៃផែនការស្តារប្រព័ន្ធទឹកបុរាណ និងការគ្រប់គ្រងធនធានទឹកនៅក្នុងរមណីយដ្ឋាន។

  • ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU ឱ្យដឹងថា នេះគឺជាដំណាក់កាលនៃការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។ ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹងមាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែ សម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។ លោក EO JINKYU ឱ្យដឹងទៀតថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើមនៃថ្មជាដើម។ បើទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេល៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹងប្រែងដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។ គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុលបានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ភោគ ជា/ថៃ…

  • កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងធ្វើពិធីប្រគល់-ទទួលវត្ថុសិល្បៈចំនួនពីរដុំ/ផ្ទាំង រួមមានសិវលិង្គ(មុខលិង្គ) ចំនួន១ដុំ ធ្វើពីថ្មភក់ និងយោនី ចំនួន១ផ្ទាំង ធ្វើពីថ្មថ្លើមអណ្តើកសម័យមុនអង្គរដែលប្រទះឃើញ ស្ថិតនៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយអ្នកស្រុក ពេលកាប់ដីដាំដំណាំ។ កម្មវិធីក៏នេះមានការនិមន្ដចូលរួមពីព្រះសង្ឃ និងក្រុមការងាររដ្ឋបាលស្រុកគងពិសី អាជ្ញាធរឃុំជង្រុក សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសី នគរបាលប៉ុស្ដិ៍ជង្រុក លោកស្រីមេភូមិ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋចំនួន២១៥នាក់ ស្រី៤៥នាក់ ព្រមទាំងកុមារតូចៗ និងសិស្សានុសិស្សជាកូនចៅអ្នកស្រុកជាច្រើនរូបទៀត។ ក្នុងនោះក៏មានការថ្វាយភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ុំានិងការរៀបចំគ្រឿងរណ្ដាប់សម្រាប់កិច្ចបែរបន់ និងលាបំណន់សុំសេចក្ដីសុខ ក្រែងមានការនិយាយប៉ះពាល់ដោយប្រការណាមួយមុនពេល កំឡុងពេល និងក្រោយពេលបញ្ចប់កិច្ចពិធីដែលមានអាចារ្យពិធី និងចាស់ព្រឹទ្ធាចារ្យ ប្រារព្ធតាមប្រពៃណីក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនោះដែរ មន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជូនដល់ប្រជាពលរដ្ឋ និងកំណត់តំបន់ការពាររួចរាល់សម្រាប់ការងារស្រាវជ្រាវនាថ្ងៃខាងមុខ។ សូមបញ្ជាក់ថា វត្ថុសិល្បៈទាំងពីរនេះ ត្រូវបានយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ៕

  • ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងខ្ញុំមានសេចក្តីតក់ស្លុត សោកស្តាយ និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិន ដែលបានពលី និងយោធិនដែលបានរងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។