Catégorie : ព័ត៌មាន


  • ពិធីបដិសណ្ឋារកិច្ចជូនដំណើរ លោកជំទាវ ភឿង-សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណៈប្រតិភូខ្មែរទៅចូលរួមរៀបចំ កម្មវិធី”សប្តាហ៍វប្បធម៌កម្ពុជា”និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធវប្បធម៌ នៅសាធារណរដ្ឋប្រជាមានិតចិន។

  • អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួងលើប្រាសាទភ្នំបាខែង ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន បានរៀបចំពិធីបួងសួងលើប្រាសាទភ្នំបាខែង តាមទំនៀមបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ អញ្ជើញចូលរួមនាពេលនោះមាន ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ព្រះសង្ឃ យាយជី តាជី និងមន្រ្តីអ្នកមុខ អ្នកការជាច្រើនរូបទៀត។ ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណ និងឧទ្ទិសកុសលដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំសេចក្តីសុខ សន្តិភាព ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជាទាំងមូល៕