នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៥.៣០នាទីនេះ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន គណៈប្រតិភូសាធារណរដ្ឋកូរ៉េនិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌លើវិស័យសិល្បៈទស្សនីយភាព។ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបនឹងគណៈប្រតិភូសាធារណរដ្ឋកូរ៉េ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យសិល្បៈទស្សនីយភាពនៃព្រះរាជាណាចក្រកម្ពុជា និងស្នើសុំដល់គណៈប្រតិភូមេត្តាជួយបណ្តុះបណ្តាលដល់ផលិតករកម្ពុជាលើវិស័យសិល្បៈទស្សនីយភាព ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពឲ្យកាន់តែជិតស្និទរវាងប្រជាជាតិនៃប្រទេសទាំងពីរ៕
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១៥.៣០នាទីរសៀលទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក លី ចាងស៊ិន LV Zhangshen អគ្គនាយកសារមន្ទីរជាតិចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការងារលើវិស័យបេតិកភណ្ឌវប្បធម៌រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរជាតិចិន។ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោកអគ្គនាយកសារមន្ទីរជាតិចិន លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការវប្បធម៌កន្លងមក ដែលប្រទេសទាំងពីរជាប្រទេសធ្លាប់មានទំនាក់ទំនងវប្បធម៌ អរិយធម៌ ជាមួយគ្នាជាយូលង់ណាស់មកហើយ ពិសេសផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលសាធារណរដ្ឋប្រជាមានិតចិនតែងតែជួយជ្រោមជ្រែងប្រទេសកម្ពុជា តាមរយៈជំនួយជាច្រើនក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកអគ្គនាយកសារមន្ទីរជាតិចិន បានបញ្ជាក់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការវិស័យបេតិកភណ្ឌវប្បធម៌ ដោយការជួយបណ្តុះបណ្តាលធនធានមនុស្សនិងជំនាញទាក់ទងនឹងការគ្រប់គ្រងសារមន្ទីរ និងការអភិរក្សវត្ថុបុរាណដល់កម្ពុជាចាប់ពីឆ្នាំក្រោយទៅ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌បន្ថែមទៀត ពិសេសផ្តល់ការអញ្ជើញដល់មន្ត្រីជំនាញនៃសារមន្ទីរជាតិកម្ពុជា ធ្វើទស្សកិច្ចនៅសារមន្ទីរជាតិចិននាពេលខាងមុខ។ លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ លោក លី ចាងស៊ិន LV Zhangshen អគ្គនាយកសារមន្ទីរជាតិចិន លើការយកចិត្តទុកដាក់ចំពោះវិស័យបេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងការផ្តល់នូវជំនាញ បច្ចេកទេស និងបទពិសោធន៍លើកិច្ចការថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជា ជាលក្ខណៈស្តង់ដារអន្តរជាតិ។ លោកជំទាវរំពឹងថា កិច្ចសហប្រតិបត្តិការវិស័យវប្បធម៌រវាងសារមន្ទីរទាំងពីរនឹងបន្តជារៀងរហូត។ សូមបញ្ជាក់ផងដែលថា…
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមកិច្ចប្រជុំលើកទី៦ថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំលើកទី៦ថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន+៣(សាធារណរដ្ឋប្រជាមានិតចិន រាជាណាចក្រជប៉ុន និងសាធារណរដ្ឋកូរ៉េ) ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅទីក្រុងវេនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបានលទ្ធផលជាសង្ខេបដូចតទៅ៖ លើសពីនេះទៅទៀត កិច្ចប្រជុំនេះបានបង្កើននូវកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀត ដែលជាឱកាសឱ្យកម្ពុជាអាចទាញបាននូវការយកចិត្តទុកដាក់ពីសំណាក់ខាងភាគី ចិន ជប៉ុន និងកូរ៉េ លើផ្នែកជំនួយបច្ចេកទេសនៃឧស្សាហកម្មវប្បធម៌ កិច្ចសហការផ្លាស់ប្តូរវប្បធម៌ និងការវិនិយោគថ្មីបន្ថែមលើវិស័យទេសចរណ៍ដោយផ្តោតសំខាន់លើមូលដ្ឋានភាពសម្បូរបែបនៃកេរ្តិ៍មរតកវប្បធម៌ខ្មែរ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញចូលរួមជាគណ:អធិបតី និងជាគណ:មេប្រយោគ ក្នុងកម្មវិធីប្រឡងផ្តាច់ព្រ័ត្រជ្រើសរើសជ័យលាភីទូទាំងប្រទេស អំពីការយល់ដឹងសិទ្ធិមនុស្ស ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៦៥។ ១០ ធ្នូ ២០១៣ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កិច្ចប្រជុំគណ:កម្មការកណ្តាល អនុគណ:កម្មការនិងក្រុមការងារសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ២០១៤ និង ការប្រជុំបែកចែកភារកិច្ចជូនទីប្រឹក្សា និង ជំនួយការ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:។
ពិធីប្រកាស ព្រះរាជក្រឹត្យ និងអនុក្រឹត្យ តែងតាំងនិងប្រគល់ភារកិច្ចមន្រ្តីរាជការក្រសួងវប្បធម៌ និង វិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្ប:។
ពិធីបើកសប្តាហ៍ភាពយន្តចិន ដើម្បីអបអរឆ្នាំមិត្តភាពកម្ពុជា-ចិន និងខួបលើក៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្ប:។
នៅថ្ងៃស្អែកទី ២៥ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង៩:០០ ព្រឹក ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងធ្វើសន្និសីទកាសែត ស្តីពី ការប្រារព្ធសប្តាហ៍សិល្បៈប្រទេសចិនបច្ចុប្បន្ន ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នាទីស្តីការក្រសួង (សាលអង្គរវត្ត) ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មទួលស្លែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីឧទិស្ទកុសលផលបុណ្យជូនដល់ជនរងគ្រោះដែលស្លាប់ក្នុងមន្ទីរ ស២១នេះ និងប្រជាជនទាំងអស់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ដ៏ឃោឃៅ។