នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៥.៣០នាទីនេះ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន គណៈប្រតិភូសាធារណរដ្ឋកូរ៉េនិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌លើវិស័យសិល្បៈទស្សនីយភាព។

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបនឹងគណៈប្រតិភូសាធារណរដ្ឋកូរ៉េ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យសិល្បៈទស្សនីយភាពនៃព្រះរាជាណាចក្រកម្ពុជា និងស្នើសុំដល់គណៈប្រតិភូមេត្តាជួយបណ្តុះបណ្តាលដល់ផលិតករកម្ពុជាលើវិស័យសិល្បៈទស្សនីយភាព ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពឲ្យកាន់តែជិតស្និទរវាងប្រជាជាតិនៃប្រទេសទាំងពីរ៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *