កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងធ្វើពិធីប្រគល់-ទទួលវត្ថុសិល្បៈចំនួនពីរដុំ/ផ្ទាំង រួមមានសិវលិង្គ(មុខលិង្គ) ចំនួន១ដុំ ធ្វើពីថ្មភក់ និងយោនី ចំនួន១ផ្ទាំង ធ្វើពីថ្មថ្លើមអណ្តើកសម័យមុនអង្គរដែលប្រទះឃើញ ស្ថិតនៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយអ្នកស្រុក ពេលកាប់ដីដាំដំណាំ។ កម្មវិធីក៏នេះមានការនិមន្ដចូលរួមពីព្រះសង្ឃ និងក្រុមការងាររដ្ឋបាលស្រុកគងពិសី អាជ្ញាធរឃុំជង្រុក សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសី នគរបាលប៉ុស្ដិ៍ជង្រុក លោកស្រីមេភូមិ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋចំនួន២១៥នាក់ ស្រី៤៥នាក់ ព្រមទាំងកុមារតូចៗ និងសិស្សានុសិស្សជាកូនចៅអ្នកស្រុកជាច្រើនរូបទៀត។ ក្នុងនោះក៏មានការថ្វាយភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ុំានិងការរៀបចំគ្រឿងរណ្ដាប់សម្រាប់កិច្ចបែរបន់ និងលាបំណន់សុំសេចក្ដីសុខ ក្រែងមានការនិយាយប៉ះពាល់ដោយប្រការណាមួយមុនពេល កំឡុងពេល និងក្រោយពេលបញ្ចប់កិច្ចពិធីដែលមានអាចារ្យពិធី និងចាស់ព្រឹទ្ធាចារ្យ ប្រារព្ធតាមប្រពៃណីក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនោះដែរ មន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជូនដល់ប្រជាពលរដ្ឋ និងកំណត់តំបន់ការពាររួចរាល់សម្រាប់ការងារស្រាវជ្រាវនាថ្ងៃខាងមុខ។ សូមបញ្ជាក់ថា វត្ថុសិល្បៈទាំងពីរនេះ ត្រូវបានយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ៕
១. ស្នើដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំងទៅលើទ្រឹស្តី«ចង្កឹះមួយបាច់» ដើម្បីពង្រឹងសាមគ្គីភាពនិងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម។ សិល្បករ សិល្បការិនីគ្រប់ទម្រង់គួរចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង។ ២. ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្តែងដោយផ្ទាល់ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនីទាំងអស់ ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។ ដូចនេះ មុននឹងជ្រើសរើសយកសកម្មភាពណាមួយ សិល្បករ សិល្បការិនីទាំងអស់ គួរប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបថ ការស្លៀកពាក់ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរ និងការចូលរួមលើកកម្ពស់សីលធម៌ក្នុងសង្គម ដែលនឹងចូលរួមដល់ការពង្រឹងនូវអត្តសញ្ញាណនិងកិត្យានុភាពជាតិ។ ៣. សម្តេចធិបតីយល់ថា ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរមានការថ្លឹងថ្លែង និងពិចារណាជាមុន ពីផលប៉ះពាល់ផ្នែកវប្បធម៌ប្រពៃណីនិងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរអត្តនោម័តិ ឬជំហរចង់ល្បីភ្លាមៗ ដែលអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផងនោះទេ។ ខ្ញុំមានជំនឿថា…
កាលពីព្រឹកថ្ងៃសុក្រ ៣រោច ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំអប្សរា លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំគម្រោងសកម្មភាពក្នុងព្រឹត្តិការណ៍ទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយិការងរដ្ឋបាល តំណាងអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ប្រធាននាយកដ្ឋានសៀវភៅនិងការអាន តំណាងន.សិទ្ធិអ្នកនិពន្ធ ន.នីតិកម្ម ន.ផែនការ និងដៃគូសហការ ឯកឧត្តមប្រធានសមាគមអ្នកនិពន្ធខ្មែរ លោកនាយកអង្គការស៊ីប៉ា និងមន្ត្រីជំនាញសរុប១៨រូប។ *អត្ថបទ និង រូបភាព : នាយកដ្ឋានសៀវភៅនិងការអាន
កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតចារ្យរដ្ឋមន្រ្តី បាននាំយកអំណោយជាអង្ករចំនួន២តោន ប្រគល់ជូនអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ ដែលមានមូលដ្ឋាននៅខេត្តកំពត។ អង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលកំពុងអនុវត្តគោលដៅកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់កុមារកំព្រា កុមារពិការ កុមារក្រីក្រ កុមាររងគ្រោះនឹងងាយរងគ្រោះ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវ: និងជំនាញបំនិនជីវិតផ្សេងៗ ដើម្បីធានាជួយពួកគាត់ឱ្យក្លាយជាអ្នកជំនាញខាងសិល្ប:បុរាណខ្មែរ និងគាំទ្រការសិក្សាពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ។ សូមបញ្ជាក់ជូនថា នេះជាកាយវិការមួយដ៏ល្អប្រពៃ ដែលបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដើម្បីជួយសម្រាលបន្ទុករបស់អង្គការខាងលើ៕
ក្នុងសប្ដាហ៍ទី៣ ដោយចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ បានសរុបចំនួន១២៤ករណី ក្នុងនោះអនុញ្ញាតដោយច្បាប់ធំ ចំនួន៣១ករណី និងអនុញ្ញាតដោយក្រុមការងារសហគមន៍ចំនួន៩៣ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ ១. ក្រុងសៀមរាប ចំនួន៥៦ករណី ២. ស្រុកប្រាសាទបាគង ចំនួន១៥ករណី ៣. ស្រុកបន្ទាយស្រី ចំនួន២៦ករណី ៤. ស្រុកពួក ចំនួន១៣ករណី ៥. ស្រុកអង្គរធំ ចំនួន១៤ករណី សូមបញ្ជាក់ផងដែរថា ក្នុងចំណោម ១២៤ករណី មាន៦៧ករណី បានសាងសង់ត្រឹមត្រូវតាមការអនុញ្ញាត និង ៥៦ករណី មិនទាន់សាងសង់នៅឡើយ។ ក្នុងនោះមានករណីសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាត ចំនួន០១ករណី គឺ អ្នកស្រី លួស វាន នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ចំពោះករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាតក្រុមការងារបានពន្យល់ និងណែនាំឱ្យពួកគាត់កែប្រែឡើងវិញទៅតាមខ្លឹមសារ…
នៅរសៀលថ្ងៃថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ។ លោកជំទាវបណ្ឌិតសភាចារ្យ បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា សិល្បករ សិប្បករខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរចំណេះដឹង និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃទាំងនោះឱ្យនៅរស់រវើកក្នុងសង្គមជាតិរហូតមកទល់បច្ចុប្បន្ន។ នៅគ្រប់អាណត្តិនៃរដ្ឋសភា រាជរដ្ឋាភិបាលបានកំណត់វិស័យសិល្បៈវប្បធម៌ ជាផ្នែកមួយនៃអាទិភាពគោលនយោបាយ ដោយក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ បន្ថែមលើយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអអនុវត្តជាបន្ទាប់នូវផែនការសកម្មភាពអាទិភាពទាំង៦ចំណុច ដោយរួមបញ្ចូលផងដែរនូវ ដំណោះស្រាយចំពោះបញ្ហាប្រឈមនៃការបាត់បង់ធនធានមនុស្ស ក្នុងវិស័យសិល្បៈវប្បធម៌ជាតិ។ សូមគូសបញ្ជាក់ផងដែរថា ក្នុងគោលបំណងលើកទឹកចិត្តចំពោះសេចក្ដីស្រឡាញ់និងលះបង់ដល់សិល្បករសិល្បការនីដែលមានស្នាដៃល្អឆ្នើមចូលរួមចំណែក អភិរក្ស និង អភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីបុព្វហេតុនៃវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានប្រគល់ជូនលោកគ្រូអ្នកគ្រូសិល្បករសិល្បការនី នូវមេដាយគ្រឿងឥស្សរិយយស ជាតូបការ ព្រះរាជាណាចក្រកម្ពុជា និងមុនីសារាភ័ណ្ឌសរុបទាំងអស់ចំនួន២១៣៣គ្រឿង។ រូបភាព ៖ លោក ស៊ុន រតនៈ
សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន ចំនួន ០៩ករណី ១. លោក គ្រួច ហ៊ាំង មានអាសយដ្ឋាននៅ ភូមិគោកស្នូល ឃុំខ្នាត ២. អ្នកស្រី ឡុង វិចិត្រ មានអាសយដ្ឋាននៅ ភូមិបឹងខ្នារ ឃុំខ្នាត ៣. អ្នកស្រី យឹង រ៉ាឌី មានអាសយដ្ឋាននៅ ភូមិបឹងខ្នារ ឃុំខ្នាត ៤. អ្នកស្រី វ៉ាង់ សុខុន មានអាសយដ្ឋាននៅ ភូមិខ្នាត ឃុំខ្នាត ៥. លោក ហ៊ាន ហាច មានអាសយដ្ឋាននៅ ភូមិតាស្នែ ឃុំកែវពណ៌ ៦. លោក ហ៊ាត…
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) នៃយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” ដែលរៀបចំនៅបរិវេណខាងជើងប្រាសាទបាយ័ន។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ពិសេសតាមរយៈក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណានក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ សូមបញ្ជាក់ថា ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប ឯកឧត្តម HE XIONG អភិបាលក្រុងចឹងចូវនៃខេត្តហឺណាន និងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ក្រៅពីនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណមួយពាន់នាក់៕ អត្ថបទ៖ នាង សំណាង រូបភាព៖ ហាប់ គឹមអាន, រដ្ឋ ផល្លីន
នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដោយថ្នាក់ដឹកនាំ និងប្រធានអង្គភាពក្រោមឱវាទ បានអញ្ជើញពិនិត្យការហាត់សមនូវរបាំបុរាណ របាំសហសម័យ ដើម្បីត្រៀមសម្ដែងក្នុងកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានណែនាំបន្ថែម និងកោតសរសើរដល់អ្នកដឹកនាំការសម្ដែងនិងសិល្បករ សិល្បការិនី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការហាត់សម្រាប់សម្ដែងក្នុងកម្មវិធី ពិសារអាហារសាមគ្គីដ៏មានអត្ថន័យនេះ៕ រូបភាព៖ លោក ស៊ុន រតនៈ
ការសម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) នៃយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” បានរៀបចំឡើងនៅបរិវេណខាងជើងប្រាសាទបាយ័ន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ប្រភពរូបភាព៖ Meas (Sorphan Meas) និង Phallin Rath – រដ្ឋ ផល្លីន