ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យើងខ្ញុំសូមជូនពរ បវរមហាប្រសើរដល់មន្ត្រី រាជការ ទីប្រឹក្សា ជំនួយការ មរតកមនុស្សរស់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករសិល្បការិនី សិស្ស និស្សិត ទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី-ខេត្ត អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មការជាតិបេតិកភណ្ឌពិភពលោក សូមជួបប្រទះនូវសិរីសួស្តីជ័យមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។
នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីសូត្រមន្ត បង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឃ។ ពិធីនេះបានរៀបចំឡើង នាពេលរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី បុគ្គលិកទាំងអស់នៃអាជ្ញាធរជាតិអប្សរា។ ពិធីដ៏មង្គលនេះ បានប្រារព្ធធ្វើឡើងដើម្បីលើកសិរីសួស្តីដល់ថ្នាក់ដឹកនាំ រួមទាំងមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាពិសេស ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អតីតថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អ្នកជំនាញការជាតិ-អន្តរជាតិ ដែលបានមរណកាល ក្នុងបុព្វហេតុបម្រើអង្គរ រួមទាំងញាតកាដែលបានចែកឋានទៅកាន់បរលោក៕…
កំឡុងសប្ដាហ៍ទី១(ថ្ងៃទី០១ ដល់ ថ្ងៃទី០៥) នៃខែមេសា ក្រុមការងារសហគមន៍ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុលនិងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ រស់នៅតាមក្រុង/ស្រុកទាំង៥ សរុបចំនួន៤៩ ករណី។ ដោយក្រុមការងារបានសម្រេចអនុញ្ញាតជួសជុល ដូចជា ប្ដូរដំបូលផ្ទះ ប្ដូរសសរពុកផុយមួយចំនួន ប្ដូរជញ្ជាំងធ្លុះធ្លាយ និងសាងសង់តូចតាចដូចជា ទ្រុងមាន់ រោងគោ បង្គន់អនាម័យ និងទ្រុងជ្រូកជាដើម ព្រោះថាជាទីតាំងដែល មានមនុស្សរស់នៅជាប្រចាំថ្ងៃ និងមានតម្រូវការចាំបាច់។ – ស្រុកពួកអនុញ្ញាតបាន ចំនួន ១២ករណី ១.លោក ឃួន ដារាវី មានអាសយដ្ឋាននៅ ភូមិកំភេម ឃុំកែវពណ៌ ២.លោក តាត សំផែន មានអាសយដ្ឋាននៅ ភូមិជ្រលង ឃុំខ្នាត ៣.លោក លួស ឡេះ មានអាសយដ្ឋាននៅ ភូមិគោកស្នូល ឃុំខ្នាត ៤.អ្នកស្រី សូ សូវ មានអាសយដ្ឋាននៅ ភូមិខ្នាត ឃុំខ្នាត ៥.អ្នកស្រី ស៊ុយ…
សារលិខិតថ្វាយព្រះពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យ សោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
សារលិខិតថ្វាយព្រះពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
លិខិតជូនពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
លិខិតជូនពរ របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានអញ្ជើញចុះជួប និងនាំប្រសាសន៍សួរសុខទុក្ខ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ និងជាអតីតវីរសិល្បករឆ្នើមក្នុងទសវត្សឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។ ជានិច្ចកាល លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីចូលនិវត្តន៍ វីរសិល្បករជើងចាស់ ព្រឹទ្ធាចារ្យមានជំនាញក្នុងវិស័យសិល្បៈគ្រប់ទម្រង់ ដោយលះបង់ពេលវេលា ជម្នះភាពនឿយហត់ និងចំណាយធនធានថវិកាអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ លើកទឹកចិត្ត និងរកគ្រប់វិធីសាស្ត្រដោះស្រាយនូវបញ្ហាដែលជាការលំបាកនានាជូនដល់មន្ត្រីចាស់ៗ និងសិល្បករសិល្បការិនីជំនាន់មុនជាដើម។ សូមបញ្ជាក់ជូនដែរថា ក្នុងតួនាទីជារដ្ឋមន្ត្រី អ្នកអង្គម្ចាស់បានលះបង់កម្លាំងកាយចិត្ត បញ្ញាញាណ ស្មារតីស្រឡាញ់និងបម្រើប្រទេសជាតិ ជាពិសេសក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដែលរក្សាបាននូវដួងព្រលឹងរបស់បុព្វបុរសខ្មែរ អត្តសញ្ញាណជាតិដ៏ល្អផូរផង់ និងបានថែរក្សា អភិរក្ស អភិវឌ្ឍវិស័យសិល្បៈឱ្យមានការរីកចម្រើន។ អ្នកអង្គម្ចាស់ក៏ជាអ្នកចម្រៀងដែលមានឈ្មោះបោះសំឡេង មួយរូបកាលពីអំឡុងទសវត្ស ឆ្នាំ ១៩៦០ និងឆ្នាំ១៩៧០។ ក្រៅពីជាអ្នកចម្រៀង អ្នកអង្គម្ចាស់ក៏ជាតន្រ្តីករហ្គីតាផងដែរ។ អ្នកអង្គម្ចាស់បាននិពន្ធបទចម្រៀងដូចជាបទ…
ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ បានចុះផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមមាន់លើកទី១ ដល់ប្រជាជននៅភូមិកោះកេរចំនួន១៨នាក់។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ដែលធន់នឹងអាកាសធាតុប្រែប្រួលមានដូចជា ការសាងសង់ទ្រុងមាន់ ការជ្រើសរើសពូជ ការផ្តល់ទឹកចំណី ការដាំចកអាសូឡា ការចាក់វ៉ាក់សាំងការពារ ការប្រើថ្នាំការពារជំងឺ និងការថែទាំអនាម័យជាដើម។ បន្ថែមពីនេះ ក៏មានការចែកឯកសារបច្ចេកទេសចិញ្ចឹមមាន់ និងការអនុវត្តធ្វើថ្នាំការពារ និងថ្នាំព្យាបាលជំងឺផ្សំពីធម្មជាតិផងដែរ។ ក្រោយពីបណ្តុះបណ្តាលរួចប្រជាកសិករទទួលបានមូលដ្ឋានចំណេះដឹង វិធានការការពារមាន់ឈឺ និងប្តេជ្ញាចិត្តអនុវត្តទៅតាមបច្ចេកទេសដើម្បីបង្កើនផលិតកម្មមាន់ឱ្យប្រសើរឡើងសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់ចេញទៅទីផ្សារក្នុងស្រុក។ អត្ថបទ និងរូបភាព៖ ឃន់ វិច្ឆិកា
ក្នុងឱកាសត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស២០២៤ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី។ ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣-១៥-១៦ និង១៧ ខែមេសា ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។ ជាងនេះទៀត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត គឺប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនស្ថាប័ន ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវក្តីរីករាយក្នុងឱកាសពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបានជួបជុំជាមួយមន្ត្រីរាជការ សមាជិក សមាជិកា ក្រោមឱវាទ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ…