នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ជំហាន២ ក្រុម១ ក្រោមអធិបតីភាពឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងសិក្ខាកាមជាលោកគ្រូអ្នកគ្រូសាលាមធ្យមវិចិត្រសិល្បៈចូលរួមចំនួន៨៥រូប។ ចំពោះវគ្គបណ្តុះបណ្តាលនេះគឺជ្រើសរើសយកលោកគ្រូ អ្នកគ្រូ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលនូវជំហាន១ មកបណ្តុះបណ្តាលនូវជំហាន២បន្ត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពនៃការបង្រៀន ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន ក្នុងបរិបទថ្មីបែបឌីជីថល ពោលគឺផ្តោតលើបំណិននៃការគ្រប់គ្រងថ្នាក់រៀននិងវិធីសាស្រ្តក្នុងការគ្រប់គ្រងសិស្សជាដើម។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះគឺក្រសួងមានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈបន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សានិងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀនតាមរបៀប «គ្រូមជ្ឈមណ្ឌល» មកបង្កើតវិធីសាស្រ្តថ្មីដែលហៅថា«សិស្សមជ្ឈមណ្ឌល»ដោយអនុញ្ញាតឱ្យសិស្ស អនុវត្តន៍កិច្ចការសាលាឱ្យបានច្រើន និងលោកគ្រូអ្នកគ្រូ ត្រូវបង្រៀនទៅតាមប្លង់មេរៀនច្បាស់លាស់ ស្របតាមប្រភេទនៃកិច្ចតែងការ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំផងនិងរក្សាបានតម្លៃនៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផង។ ម្យ៉ាងវិញទៀតនៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តកំណត់យកនយោបាយអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ក៏ជាការបន្តរួមចំណែកធ្វើឱ្យគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគឺដើម្បីជួយដល់គ្រឹះស្ថានអប់រំក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ…
ព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ទ្បងឌី សាន់ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ដាក់កម្រងផ្ការំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម សាស្ត្រាចា្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្ដីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ ឯកឧត្តម…
ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សម្ដែងសាកល្បងនូវទស្សនីយភាពរបាំសហសម័យ មានចំណងជើងថា ” ម៉ែ” នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងវត្តមាន ឯកឧត្ដម លោកជំទាវ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការជាច្រេីនរូបទៀត ។ ជាចុងក្រោយ លោកជំទាវបណ្ឌិត សភាចារ្យ រដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ លោកគ្រូ អ្នកគ្រូ និងសិល្បករទាំងអស់ សម្រាប់ការដំឡើងស្នាដៃថ្មី និង ការខិតខំប្រឹងប្រែងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតធ្វើឱ្យកើតនូវវណ្ណកម្មថ្មីនេះឡើង។ ទស្សនីយភាពរបាំសហសម័យនេះ នឹងសម្តែងក្នុងកម្មវិធី “ពិសាអាហារសាមគ្គី និង បំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ និង សិល្បករ សិល្បការិនី ដែលមានស្នាដៃល្អឆ្នើម” ដែលនិងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅ…
នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការគាំទ្រការអភិវឌ្ឍលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា និងការស្រាវជ្រាវផ្នែកសង្គមសាស្រ្ត មនុស្សសាស្ត្រ និងសិល្បៈនៅប្រទេសកម្ពុជា និងតំបន់មេគង្គជាមួយតំណាងអង្គការមជ្ឈមណ្ឌលខេមរសិក្សា។ គោលដៅនៃកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងមាន៖ ១. ជំរុញឱ្យមានការស្រាវជ្រាវ និងកម្មវិធីផ្លាស់ប្តូរបញ្ញវន្តបរទេស តាមរយៈកម្មវិធីពហុវិស័យ ដែលលើកកម្ពស់ការសិក្សាពីប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ ២. ពង្រឹងរចនាសម្ព័ន្ធអប់រំ និងវប្បធម៌កម្ពុជា តាមរយៈការបង្រៀនថ្នាក់ជាតិ និងជំនាញសិក្សា និងការបញ្ចូលបញ្ញវន្តខ្មែរ និងអ្នកជំនាញចូលទៅក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ ៣.ជួយសហគមន៍ក្នុងស្រុក តាមរយៈការផ្តល់សេវាកម្មបណ្ណាល័យ សន្និសីទ បាឋកថា ការបញ្ចាំងភាពយន្ត និងសិក្ខាសាលា ទៅដល់ស្ថាប័នជាដៃគូជាតិ និងអន្តរជាតិ ៤.ជួយបង្កើតឱ្យមានទម្លាប់នៃការអានក្នុងចំណោមនិស្សិតខ្មែរ និងកុមារ តាមរយៈកម្មវិធីបកប្រែ និងបោះពុម្ភ បណ្ណាល័យកុមារ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥កន្លងទៅ។ ក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ ក្រសួងវប្បធម៌បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកូរ៉េ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥។ ចំណែកភាគីកូរ៉េ ក៏ដឹកនាំប្រតិភូមកកម្ពុជាវិញកាលពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤វិញដែរ។ កម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េគឺ ទី១ សិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន។ ទី២ គឺការលេងបង្ហាញល្បែងទាញព្រ័ត្រដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះបានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ។ ទី៣ គឺកម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េ។ កម្មវិធីផ្លាស់ប្តូរនៅកម្ពុជាគឺ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ) សិក្សាតាមសហគមន៍ទាញព្រ័ត្រ ហើយជាពិសេសបានទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកំពង់កុង ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះ សហគមន៍ទាញព្រ័ត្រកូរ៉េបានចូលរួមទាញព្រ័ត្រជាមួយសហគមន៍ទាញព្រ័ត្រកម្ពុជា ក៏ដូចជាបង្ហាញអំពីការទាញព្រ័ត្រកូរ៉េដល់អ្នកចូលរួមកម្មវិធីដែរ។
នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក ចាន់ កឿយ អភិបាលរង តំណាងលោកអភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមជាអធិបតីក្នុង “កិច្ចពិធីសំពះគ្រូល្ខោនខោលវត្តស្វាយអណ្តែត ឆ្នាំ២០២៤” នៅវត្តស្វាយអណ្តែត ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងនោះក៏មានវត្តមានចូលរួមដូចជា ព្រះចៅអធិការនៃវត្តស្វាយអណ្តែត និងព្រះថេរានុថេរៈ លោកប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា រដ្ឋបាលក្រុងអរិយក្សត្រ និងចាស់ព្រឹទ្ធាចារ្យ លោកគ្រូ កូនល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែតជាច្រើនរូបទៀត។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី ស្រីមុំ ជាបងប្អូនបង្កើតនិងគ្នា រួមទាំងក្រុមគ្រួសារ មានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប គោលបំណងសំខាន់ចង់ឃើញការដាក់តាំងបង្ហាញរបស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នូវស្នាដៃសំពត់ហូល ផាមួង ជាស្នាដៃរបស់គាត់បានត្បាញដោយផ្ទាល់ដៃ ដោយទឹកចិត្តស្រឡាញ់ ចង់ថែរក្សាស្នាដៃកម្រទាំងនោះកុំឱ្យបាត់បង់ ទើបអ្នកស្រីសម្រេចចិត្តប្រគល់សមុច្ច័យទាំងនោះ មកកាន់សារមន្ទីរដើម្បីថែរក្សា និងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយ។ អ្នកស្រី លី ណៃស្រ៊ីម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ក្រោយពេលបានចូលមកទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឃើញសំពត់ហូលរបស់អ្នកស្រីធ្លាប់ត្បាញដោយផ្ទាល់ដៃ ក្នុងសម័យលន់ ណុល ជាហូលក្បាច់គោមបាត់ដំបង ដោយប្រថុយជីវិតលាក់ទុកក្នុងខ្នើយកើយកាលពីសម័យប៉ុលពត មកដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានឃើញ និងសិក្សាឈ្វេងយល់បន្ត។ សូមជម្រាបថា កាលពីឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្ម័គ្រចិត្តប្រគល់ក្រណាត់ហូល សំពត់ហូល អាវហូល និងសរសៃសូត្រគាធ ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី…
នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។ នាឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានប្រគេនទ័យ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន សម្រាប់ចូលរួមកសាងវត្តមរតកតេជោបុរីស្វរៈ ឋិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីបញ្ចប់ពិធីរួច ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំលេងល្បែងប្រជាប្រិយកម្សាន្ត និងពិសារអាហារសាមគ្គី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ពលករអនាម័យ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារទាំងអស់ ប្រកបដោយបរិយាកាសរីករាយ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។
លិខិតជូនពររបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
រដូវប្រាំងចូលមកដល់ បានធ្វើឱ្យស្មៅនិងរុក្ខជាតិមួយចំនួនក្រៀមស្វិតស្រពោននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែទោះជាយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងថែទាំស្រោចស្រពស្មៅនៅតាមសួនកសិន្ធុប្រាសាទអង្គរវត្តឱ្យនៅតែមានពណ៌បៃតង។ ក្នុងនោះដែរ ចំពោះវាលស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក៏អាជ្ញាធរជាតិអប្សរា បានរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅទាំងនោះផងដែរ។ សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀតធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ភោគ ជា