

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ សរុបចំនួន៣៨ករណី
សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី អនុញ្ញាតបាន៦ករណី ១. លោក ហ៊ា ហុន មានអាសយដ្ឋាននៅ ភូមិថ្នល់ ឃុំរុនតាឯក ២. លោក អឿន ហូរ មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក ៣. អ្នកស្រី អឿន រឿង មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក ៤. អ្នកស្រី ភាន់ សារុន មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក ៥. លោក សំ វុទ្ធា…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦
នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ន ព្រមទាំងសិល្បករ សិល្បការិនីសរុបជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាលសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ខ្ញុំពិតជាមានសេចក្តីរីករាយដោយឃើញអំពីការរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងអស់ដើម្បីបម្រើអាជីពខ្លួនផង ដើម្បីបម្រើសង្គមផង និងដើម្បីបម្រើសិល្បៈដ៏ថ្លៃថ្លារបស់ជាតិផង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលបានធ្វើឲ្យសមាគមសិល្បករខ្មែរក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយខ្ញុំសង្ឈឹមថា លោកជំទាវនឹងបន្តរួមចំណែកផ្តល់ការជួយជ្រោមជ្រែងសមាគមនេះ និងជារៀមច្បងគំរូដល់យុវជនជំនាន់ក្រោយ។ ជាមួយនេះ ខ្ញុំក៏សូមអបអរសារ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីថ្មីបន្ថែមទៀត និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម។ សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានរៀបចំធ្វើនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតជាសិល្បករសិល្បការិនីជាង៦០០នាក់ តំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកជំទាវអ្នកឧកញ៉ា…
-
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៨ ឆ្នាំ២០២៤
ថ្ងៃទី១ ខែឧសភានេះ គឺជាខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ដែលកម្ពុជាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក៏ជាថ្ងៃឈប់សម្រាកមួយថ្ងៃផងដែរ។ ទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំនេះ គឺក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”៕
-
ញត្តិគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ញត្តិគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តជំរុញបន្ថែមដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោនេះឱ្យបានតាមការគ្រោងទុកនាពេលអនាគត។
-
ដំណាក់កាលជួសជុលខឿនព្រះលានជល់ដំរី ចុងក្រោយ
អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។ អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថាការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។ ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕…
-
អាជ្ញាធរជាតិព្រះវិហារសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តម្លើងស្ថានីយតាមដានអាកាសធាតុ និងស្ថានីយវាស់កម្ពស់ទឹកស្ទឹងរងា នៅរមណីយដ្ឋានប្រាសាទកោះកេរ
ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដំឡើងស្ថានីយតាមដានអាកាសធាតុ (weather station) និងស្ថានីយវាស់កម្ពស់ទឹកស្ទឹង នៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះផងដែរ សាស្រ្តាចារ្យមកពីវិទ្យាស្ថានបច្ចេកកម្ពុជា ដឹកនាំដោយ លោកសាស្រ្តាចារ្យ ហេង សុខឆាយ បានបណ្តុះបណ្តាលដល់មន្រ្តីជំនាញចំនួន៣រូប នៃអាជ្ញាធរជាតិព្រះវិហារ អំពីបច្ចេកទេសដំឡើងស្ថានីយតាមដានអាកាសធាតុ និងឧបករណ៍វាស់កម្ពស់ទឹកស្ទឹងរងា ព្រមទាំងវិធីសាស្រ្តគ្រប់គ្រងស្ថានីយទាំងពីរ ដើម្បីសិក្សាអំពីស្ថានភាពអាកាសធាតុ និងលំហូរទឹកស្ទឹងរងារ នៅរមណីយដ្ឋានប្រាសាទកោះកេរ។ នេះគឺជាផ្នែកមួយនៃផែនការស្តារប្រព័ន្ធទឹកបុរាណ និងការគ្រប់គ្រងធនធានទឹកនៅក្នុងរមណីយដ្ឋាន។



