

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ក្រុមការងារសម្អាតបរិស្ថានសំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ
ការងារសម្អាតបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ មិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។ ការយកចិត្តទុកដាក់សម្អាតជាប្រចាំរបស់ក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដូចជាសំរាមស្លឹកឈើ ថង់ផ្លាស្ទីក ដប កំប៉ុងផ្សេងៗដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹងត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ។ ក្នុងចំណោមក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទនាគព័ន្ធ អ្នកស្រី ម៉ាប់ ឌឹប បានលើកឡើងថា នៅតាមដងផ្លូវវង់ធំនេះ ក្រៅពីសំរាមស្លឹកឈើក៏មានសំរាមថង់ផ្លាស្ទីក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួប្រទះជារៀងរាល់ថ្ងៃ។ អ្នកស្រី ឌឹប សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូបកុំចោលសំរាមពាសវាលពាសកាល។ ពិសេសបងប្អូនដែលមានជាប់មកជាមួយនូវម្ហូបអាហារ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងយកទៅដាក់ក្នុងធុងសំរាម ដើម្បីឱ្យសម្រស់ផ្លូវវង់ធំនេះមានតែភាពបៃតងស្រស់បំព្រង និងគ្មានសំរាម។ ការចូលរួមរបស់ភ្ញៀវទេសចរគ្រប់រូបគឺជាការចាំបាច់ដើម្បីរមណីយដ្ឋានអង្គរគ្មានសំរាម៕ អត្ថបទ: លោក យី សុថា រូបភាព: លោក ភោ ជា
-
សេចក្តីជូនដំណឹងស្តីពីការបន្តទទួលពាក្យប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្តីពីការបន្តទទួលពាក្យប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ បេក្ខជនអាចទាញយកពាក្យសុំសិទ្ធិប្រឡងតាមរយៈតំណនេះ ៖ https://bit.ly/40LQELv
-
អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលតភ្ជាប់ចម្រឹងបង្អួចថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្ត ផ្នែកខាងកើតនៃជ្រុងនិរតី ដែលរងការខូចខាតធ្ងន់ធ្ងរ ជ្រុះធ្លាក់មកក្រោមឱ្យរួចផុតពីហានីភ័យនិងប្រសើរឡើងវិញ។ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សនៅប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ដោយសារតែអាយុកាលនៃសំណង់យូរអង្វែង ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង ទឹកជ្រាប ព្រមទាំងស្លែ ផង បានធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀតនៅរួតទី២នៃប្រាសាទអង្គវត្តបានរងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ ពុកផុយ និងរបេះថ្មជាដើម។ លោកបន្តទៀតថា ក្រុមអ្នកជំនាញត្រូវការពេល១ខែកន្លះ ដើម្បីជួសជុល មុននឹងយកវត្ថុទាំងនោះទៅដាក់នៅទីតាំងដើមវិញ។ បើទោះបីជាគេអាចយកវត្ថុទាំងនោះទៅដាក់នៅទីតាំងដើមវិញក៏ដោយ ក៏ក្រុមការងារត្រៀមនឹងដាក់របាឈើដើម្បីការពារចម្រឹងបង្អួចទាំងអស់ ហើយកត្តាសំខាន់មួយទៀត ដាក់របាឈើ ក៏អាចជួយការពារភ្ញៀវកុំឱ្យឆ្លងកាត់តាមចន្លោះចម្រឹងបង្អួចទាំងនោះដែរ។ លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញបរទេស។ ចំពោះបច្ចេកទេសនៃការជួសជុលក៏មានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ៕…
-
ប្រាសាទនាគព័ន្ធ គោលដៅសម្រាប់ភ្ញៀវទេសចរចូលទស្សនាកម្សាន្ត និងផ្តិតយករូបភាពដ៏ស្រស់ស្អាតមិនដែលរំលង
ប្រាសាទនាគព័ន្ធ ជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទបុរាណជាច្រើន ដែលមានទិសដៅទស្សនា តាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។ ក្រោយពេលអាជ្ញាធរជាតិអប្សរា បានធ្វើការសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អរ ជាពិសេសវង់ទស្សនា នៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទនាគព័ន្ធ។ ធ្វើឱ្យប្រាសាទនាគព័ន្ធកាន់តែមានសម្រស់ស្រស់ស្អាត គ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចទស្សនា និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រង នៅលើស្ពានឆ្លងកាត់បារាយណ៍ខាងជើង ទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណី គួរជាទីគយគន់។ ចំណែកនាបរិវេណផ្នែកខាងក្នុងនៃប្រាសាទ ក្រុមការងារប្រចាំការនៅទីនោះ តែងកាប់ឆ្ការព្រៃឬមែកឈើ ដែលដុះស៊ុបត្រុប ធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្សនាថ្មី។ លោកង៉ោ ពេជ្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធ ប៉ុណ្ណោះទេ។ ថ្មីៗនេះ ក្រុមការងារបានរៀបចំ ឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ចំណតសម្រាប់ចតរថយន្ត និងម៉ូតូ មានរបៀបរៀបរយ ធ្វើឱ្យភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទនាគព័ន្ធតែងបង្ហាញស្នាមញញឹមមិនចេះដាច់។ លោកបន្តថា នៅប្រាសាទនាគព័ន្ធមានប្លង់…
-
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣
-
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល!
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល! ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣



