កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Harry Hwang អនុប្រធាននាយកដ្ឋានតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងរាយកាណ៍ពីសកម្មភាពការងារកន្លងមក ពាក់ព័ន្ធនឹងការរៀបចំសន្និសីទពិភពលោកស្តីពី “ទេសចរណ៍និងវប្បធម៌” គឺជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ នៅទឹកដីអង្គរ ខេត្តសៀមរាប នាដើមខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ រៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីជម្រុញឲ្យមានការបង្ហាញពីសក្តានុពលផ្នែកបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាកិច្ចជំនួបកំពូលទ្វេភាគីច្រើនទៀតរវាងរដ្ឋមន្ត្រីវប្បធម៌ និងរដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសផ្សេងៗជាង២០ប្រទេសមកចូលរួម។

ការរៀបចំសន្និសីទនេះមានសារប្រយោជន៍ក្នុងគោលបំណងធ្វើឲ្យកម្ពុជាមានលទ្ធភាពបង្ហាញសក្តានុពលស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលជាឱកាសពិសេសក្នុងការបង្ហាញនិងទាក់ទាញនូវកំណើនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *