

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពិធីស្រង់ព្រះ និងកម្មវិធីផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសាលាមធ្យមវិចិត្រសិល្បៈ
នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ និងជាថ្ងៃចុងក្រោយនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលរៀបចំសាលាមធ្យមវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អមដំណើរដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងយុវជនសហភាពសហព័ន្ធកម្ពុជាវិស័យវប្បធម៌និងសិល្ប: បានអញ្ជើញចូលរួមពិធីស្រង់ព្រះ មានការអញ្ជើញចូលរួមពីគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយបានរៀបចំពិធីស្រង់ទឹកជូនព្រឹទ្ធាចារ្យចាស់ៗ ដែលជាសាស្រ្តាចារ្យ វីរសិល្បករ សរុបប្រមាណចំនួន៧០រូប។ នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាស្តង់ពិព័រណ៍សាលាជំនាញទាំង៥ ស្តង់ទទួលការបរិច្ចាគសៀវភៅ នៃការិយាល័យបណ្ណាល័យ ព្រមទាំងស្តង់សិប្បកម្មនានាដែលបានរៀបចំតាំងបង្ហាញនៅក្នុងកម្មវិធី ព្រមទាំងបានចូលរួមរីករាយកម្សាន្ត ប្រកបដោយភាពស្និទ្ធស្នាល ស្នាមញញឹម ជាមួយមហាជននិងសិស្សបន្តវេនផ្នែកសិល្ប: វប្បធម៌ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។ សូមបញ្ជាក់ជូនថា ថ្ងៃនេះជាថ្ងៃចុងក្រោយដែលសាលាមធ្យមវិចិត្រសិល្ប: បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ដល់សាធារណជនទូទៅ ក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស៕
-
ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការបោះជ្រើសរើសប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិថ្មី
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំព្រះវិហារ នាទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិច្ចប្រជុំរៀបចំបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខនេះ។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ និងមានការចូលរួមពីលោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងសមាសភាពដែលអញ្ជើញមកពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត បានពិភាក្សាផ្ដោតសំខាន់លើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖ ១-បង្កើតគណៈកម្មការរៀបចំការបោះឆ្នោត ២-ពិនិត្យខ្លឹមសារលក្ខន្តិកៈសម្រាប់ការឈរឈ្មោះបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត។ ៣-កំណត់ពេលវេលា ទីកន្លែង និងសមាសភាពនៃអង្គបោះឆ្នោត។ សូមជម្រាបជូនថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។ មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួនាទីដ៏សំខាន់មួយជាសេនាធិការឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានាដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសម្រួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ…
-
សារលិខិតអបអរសាទរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សារលិខិតអបអរសាទរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៥ ដោយមានសំឡេងគាំទ្រចំនួន៦២សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំដំបូងនៃនីតិកាលទី៥ របស់ព្រឹទ្ធសភា។
-
សារលិខិតអបអរសាទរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគោរពជូន ឯកឧត្តម ប្រាក់ សុខុន
សារលិខិតអបអរសាទរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោត គាំទ្រជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ ដោយមានសំឡេង គាំទ្រចំនួន៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំដំបូងនៃ នីតិកាលទី៥ របស់ព្រឹទ្ធសភា។
-
សារលិខិតអបអរសាទរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ
សារលិខិតអបអរសាទរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រជ្រើសរើសជាអនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៥ ដោយមានសំឡេងគាំទ្រចំនួន៦២សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំដំបូងនៃនីតិកាលទី៥ របស់ព្រឹទ្ធសភា។
-
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ
នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានជួបពិភាក្សាការងារជាមួយឯកឧត្តម Na Jung Hee អគ្គនាយកស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ។ គោលបំណងសំខាន់នៃជំនួបខាងលើ ដើម្បីពិភាក្សាលម្អិតទៅលើអនុស្សរណៈដែលបានចុះហត្ថលេខាកន្លងមក ដើម្បីឈានទៅអនុវត្តគម្រោងជួសជុលរួតបាកាន្តនៃប្រាសាទអង្គរវត្ត និងផ្នែកផ្សេងទៀតនៃគម្រោង។ សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន្តនៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖លោក រដ្ឋ ផល្លីន



