

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
លោកគ្រូ អ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈ៨៥រូប ទទួលជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀននិងការគ្រប់គ្រងថ្នាក់រៀន ជំហាន២
លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀននិងការគ្រប់គ្រងថ្នាក់រៀន ជំហាន២ សម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលាមធ្យមវិចិត្រសិល្បៈ។ ចំពោះវគ្គបណ្តុះបណ្តាលនេះគឺជាជំហាន២ សម្រាប់ក្រុម១ ដែលមានសិក្ខាកាមចូលរួមសរុប៨៥រូប ស្រី២៥រូប។ ហើយកម្មវិធីសិក្សាគឺមានការដាក់បញ្ចូលប្រធានបទសំខាន់ៗចំនួន២រួមមាន៖ ១.មុខវិជ្ជាការគ្រប់គ្រងថ្នាក់រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។ ២.មុខវិជ្ជាកិច្ចតែងការបង្រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមគ្រប់គ្រងបាននូវពេលវេលានៃការបង្រៀន កំណត់រយៈពេលនៃមេរៀននីមួយៗ យល់អំពីជំហាននៃការបង្រៀននិងចំណុចតូចៗដែលមាននៅក្នុងជំហានទាំងនោះ ដែលជំរុញឱ្យប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូ និងការទទួលយកនូវចំណេះរបស់សិស្សកាន់តែប្រសើរឡើង។ លោកជំទាវរដ្ឋលេខាធិការបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្សារភ្ជាប់នឹងគោលនយោបាយការអភិវឌ្ឍមូលធនមនុស្សនៃបញ្ចកោណទី១ មុំទី១ ចំណុចទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញ សំដៅការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងវិធីសាស្រ្តបង្រៀន ព្រមទាំងបន្តការលើកកម្ពស់គុណតម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត។ ហើយវគ្គបណ្តុះបណ្តាលនេះ គឺពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីគ្រប់គ្រងថ្នាក់រៀន…
-
ព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រមទាំងថ្នាក់ដឹកនាំ ឯកឧត្តមលោកជំទាវ ក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន រួមជាមួយសិល្បករ សិល្បការិនីជាច្រើនរូបទៀត បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១ ទី២ ខែមេសា ឆ្នាំ២០២៤ នៅសាលាមធ្យមវិចិត្រសិល្បៈ។ នេះជាការលើកទឹកចិត្តនូវកិច្ចខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ របស់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានរួមកម្លាំងសាមគ្គីគ្នា ក្នុងការរួមថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរ ក្នុងបុព្វហេតុប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងជាយុវជនល្អក្នុងសង្គម ចៀសឱ្យផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ក្នុងកម្មវិធីនោះដែរ ក៏មានការតាំងពិព័រណ៍ស្នាដៃសិល្បៈនានា ផលិតផលសិប្បកម្ម ហូលផាមួងខ្មែរ វត្ថុសិល្បៈ ផលិតផលពីត្នោត…
-
សារលិខិតជូនពរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដែលត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី។
-
សារលិខិតជូនពរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គោរពជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដែលត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
-
សារលិខិតជូនពរ របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដែលត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
-
សាលាមធ្យមវិចិត្រសិល្ប: បានរៀបចំប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្នធម៌និងវិចិត្រសិល្ប: បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត រាប់បាត្រ និងកាត់ខ្សែបូ ព្រមទាំងទស្សនាស្តង់ពិព័រណ៍ ក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅសាលាមធ្យមវិចិត្រសិល្បៈ។ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ដល់សាធារណជនទូទៅ ក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។ នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងលើនេះ គឺមានសកម្មភាពសំខាន់ៗដូចជា ទស្សនីយភាពសិល្បៈច្រើនទម្រង់ ការតាំងបង្ហាញគំនូរ និងចម្លាក់របស់សិស្សសាលាមធ្យមវិចិត្រសិល្បៈ លេងល្បែងប្រជាប្រិយខ្មែរ, ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ការប្រគំតន្ដ្រី និងរាំលេងកម្សាន្ដ ជាមួយតារាចម្រៀង និងតារាកំប្លែងល្បីៗ។ ក្រៅពីមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស ក៏នឹងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ) ដើម្បីបង្ហាញជូននូវសិល្បៈវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង៕



