News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • អាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដំណើរការសាងសង់លំនៅដ្ឋានដល់ពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់អង្គរ ចំនួន១៣៧ករណី

    ក្នុងសប្ដាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរ បានចំនួន១៣៧ករណី ដូចជា: ១. ក្រុងសៀមរាប ចំនួន២៩ករណី ២. ស្រុកប្រាសាទបាគង ចំនួន២៤ករណី ៣. ស្រុកបន្ទាយស្រី ចំនួន៤១ករណី ៤. ស្រុកពួក ចំនួន១៦ករណី ៥. ស្រុកអង្គរធំ ចំនួន១៥ករណី ៦. ស្រុកស្វាយ លើចំនួន១០ករណី ៧. ស្រុកសូទ្រនិគម ចំនួន២ករណី។ អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕ អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង…

  • សេចក្ដីអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរ ប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ

    សេចក្ដីអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរ ប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។

  • គណ:ប្រតិភូក្រសួងវប្បធម៌ ចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យកងវរសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារកងវរសេនាតូច ៧៩៥

    គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក បានអញ្ជើញចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរសេនាតូច ៧៩៥ ។ នាឱកាសនោះដែរ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថរដ្ឋលេខាធិការ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។ ក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមបានលើកឡើងថា ថ្វីដ្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារបូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាព ពុះពារជម្នះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងនៅសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព…

  • ពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    ពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់។ ពិព័រណ៍ទេពកោសល្យនិងស្នាដៃនេះ នឹងប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤» ។ព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ នាឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល ដោយថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំង៥មហាវិទ្យាល័យដែលសម្រេចបាននូវសមិទ្ធផលខាងលើនេះ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការគ្រប់គ្រង បណ្តុះបណ្តាលរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងលោក លោកស្រីសាស្ត្រាចារ្យទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។ពាក់ព័ន្ធនឹងការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង ៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺដើម្បីបង្ហាញឱ្យមហាជនទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ហើយក៏ដើម្បីឱ្យមានការយល់ដឹងច្បាស់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាយល់ដឹងពីរបៀបនៃការដំឡើង របៀបនៃការធ្វើ របៀបនៃការរៀបចំរបស់យុវជន មានលំដាប់លំដោយបែបណាខ្លះ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញស្នាដៃ ចំណេះជំនាញនិងទេពកោសល្យរបស់និស្សិតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព ការកសាងទំនាក់ទំនងល្អ…

  • បភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ

    បភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ

  • សិក្ខាសាលាស្ដីពី “ការងារផែនការ ស្ថិតិ និងរបាយការណ៍ លើកទី៤”

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្ដីពី“ការងារផែនការ ស្ថិតិ និងរបាយការណ៍ លើកទី៤” កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលសាលាបណ្ដុះបណ្ដាលក្របខណ្ឌវប្បធម៌នៃទីស្ដីការក្រសួង។ នៅក្នុងកម្មវិធីបើកសិក្ខាសាលាកម្រិតបច្ចេកទេសមួយនេះ លោក ចាន់ តូ អគ្គនាយករងនិងជាតំណាង ឯកឧត្តម វិន ឡៃជួ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ បានចូលរួមផ្ដល់មតិយោបល់និងការណែនាំសំខាន់ៗទៅកាន់សិក្ខាកាមចំនួន ១០៨រូប ដែលជាមន្ត្រីជំនាញមកពីគ្រប់អង្គភាពនិងមន្ទីរនៅក្រោមឱវាទរបស់ក្រសួង ក្នុងគោលបំណងជំរុញការងារផែនការ ស្ថិតិ និងរបាយការណ៍ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសស្របទៅតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងអាទិភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន២ រួមមាន ទី១. ពិនិត្យផ្ទៀងផ្ទាត់ដើម្បីកែសម្រួលសេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២៤-២០២៨របស់ក្រសួង និងទី២. លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, យុទ្ធសាស្ត្របញ្ចកោណនិងផ្នែកពាក់ព័ន្ធជាមួយវិស័យវប្បធម៌, ការរៀបចំសូចនាករ, យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ,…។ បន្ទាប់ពីសិក្ខាសាលានេះ សិក្ខាកាមត្រូវរាយការណ៍ទៅប្រធានអង្គភាពនិងប្រធានមន្ទីរបស់ខ្លួន ដើម្បីពិនិត្យកែសម្រួលសេចក្ដីព្រាងផែនការសកម្មភាព៥ឆ្នាំរបស់អង្គភាពនិងមន្ទីរនីមួយៗ រួចផ្ញើត្រឡប់មកក្រសួងវិញឱ្យបានឆាប់។ រូបភាពនិងខ្លឹមសារ៖ នាយកដ្ឋានផែនការ ស្ថិតិ និងសរុប