

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារតាមការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ
អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត្ត ច្រាំងកសិន្ធុខាងជើងឆៀងខាងកើត ខ្លោងទ្វារខាងកើត បង្កាន់ដៃនាគខាងត្បូង រួតទី២ ប៉មខាងជើងឆៀងខាងកើត ស្រះទឹកខាងត្បូង ប្រាសាទតាព្រហ្មកិល និងប្រាសាទភ្នំបាខែង។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក ភោគ ជា
-
អបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៤ ក្រោមមូលបទ៖«ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»
អបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៤ ក្រោមមូលបទ៖«ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» រចនាដោយ៖ កញ្ញា អ៊ីឌឿន ដាលីន
-
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារ បានសម្ដែងនូវការគោរពចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសមាណទុក្ខដ៏មហាក្រៀមក្រំ សោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ការយាងចូលព្រះទិវង្គតរបស់សម្ដេច គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តម ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត។ បន្ថែមលើសពីនេះទៀត ព្រះអង្គក៏បានជួយជ្រោមជ្រែងលើកិច្ចការអភិរក្សនៅប្រាសាទលលៃ និងព្រះវិហារវត្តលលៃ ឱ្យសក្ដិសមជាបេតិកភណ្ឌពិភពលោក។ យើងខ្ញុំ សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
-
សេចក្តីព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
សេចក្តីព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
-
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរាស៊ើបអង្កេតលើជនខិលខូចមួយក្រុមបានយាយីធ្វើឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុវត្តនីតិវិធីច្បាប់
នាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វា យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។ ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការស៊ីបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា៖ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថាៈ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា៕
-
លោកជំទាវបណ្ឌិតសភាចារ្យអញ្ជើញពិនិត្យការហាត់សមរបស់សិល្បករសិល្បការិនី ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤
នាសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដោយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ បានអញ្ជើញពិនិត្យការហាត់សមការសម្តែងសិល្ប:របស់សិល្បករ សិល្បការិនី ដើម្បីប្រារព្ធពិធី អបអរសាទរទិវាវប្បធម៌ជាតិលើកទី២៦ ឆ្នាំ២០២៤ និងសំណះសំណាលជាមួយនឹងសិល្បករ សិល្បការិនី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត។ រូបភាព៖ លោក ស៊ុន រតនៈ



