

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
សាលាមធ្យមវិចិត្រសិល្ប:នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ជូនសាធារណជនទូទៅក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។ ក្នុងកម្មវិធីនេះគឺមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ) ដើម្បីបង្ហាញជូននូវសិល្បៈវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ (ការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ (រូបី និងអរូបី) គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប)។ កម្មវិធីនេះប្រព្រឹត្តទៅបានគឺដោយមានការអញ្ជើញចូលរួមពីសាធារណជន ទស្សនិកជន សប្បុរសជនពីគ្រប់ទិសទី៕ សូមគោរពអញ្ជើញចូលរួមទាំងអស់គ្នា !
-
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញពិនិត្យនិងឆ្លងស្នាដៃទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមការសម្តែងក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ពិធី “បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤” នៅខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលេីកទី៨ បានអញ្ជើញពិនិត្យនិងឆ្លងស្នាដៃទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមការសម្តែងក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ពិធី “បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤” និង “ឆ្នាំទស្សនាសៀមរាប ២០២៤” ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលេីកទី៨។ សូមបញ្ជាក់ជូនថាកម្មវិធី “បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤” និង “ឆ្នាំទស្សនាសៀមរាប ២០២៤” ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ” ប្រារព្ធធ្វើឡើងនៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…
-
ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការងារដែលត្រូវអនុវត្ត និងការដ្ឋានជួសជុលប្រាសាទសំខាន់ៗមួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) បានចុះពិនិត្យការងារដែលបាននឹងកំពុងអនុវត្ត ការដ្ឋានជួសជុលប្រាសាទសំខាន់ៗមួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដូចជា ប្រាសាទយាយពន្ធ័ ប្រាសាទ Y ក្រុមប្រាសាទតោ ប្រាសាទក្បាលជ្រូក ព្រមទាំងគម្រោងអភិវឌ្ឍន៍មួយចំនួន ដូចជាផ្លូវកាត់តំបន់ប្រាសាទ ចំណត និងកែលម្អខ្សែទស្សនាចរណ៍
-
លិខិតសុំអភ័យទោសរបស់ផលិតកម្ម ទីក្រុងភាពយន្ត (Town Production) ចំពោះការផលិតចម្រៀងមានចំណងជើងថា “Team ទឹកត្នោតជូរ” ដែលបានរំលោភធ្ងន់ធ្ងរទៅនឹងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
លិខិតសុំអភ័យទោសរបស់ផលិតកម្ម ទីក្រុងភាពយន្ត (Town Production) ចំពោះការផលិតចម្រៀងមានចំណងជើងថា “Team ទឹកត្នោតជូរ” ដែលបានរំលោភធ្ងន់ធ្ងរទៅនឹងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
-
លិខិតរំលែកមរណទុក្ខជូនចំពោះ លោកជំទាវ ប៉ែន សារី ព្រមទាំងក្រុមគ្រួសារ
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមាន សេចក្តីរន្ធត់ក្តុកក្តួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃសោរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
-
អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារតាមការដ្ឋានចំនួន៩ ក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ មានដូចជា៖ ប្រាសាទបាគង ប្រាសាទបន្ទាយសំរ៉ែ ចុះនិងចុះពិនិត្យទីតាំងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ចំណតនៅប្រាសាទតាសោម និងទន្លេស្ងួត។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕ អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រូបភាព៖ លោក ភោគ ជា



