News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • កម្មវិធីវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍និងសង្គ្រោះបឋម នៅរមណីយដ្ឋានប្រាសាទព្រះវិហារ

    ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍ និងសង្គ្រោះបឋម នៅរមណីយដ្ឋានប្រាសាទព្រះវិហារ រយៈពេល ០២ថ្ងៃដឹកដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ចាប់ពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្នាក់ងារទេសចរណ៍ចូលរួមសរុប ចំនួន ៣៧នាក់(ស្រី ២២នាក់)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារទេសចរណ៍ ឱ្យទទួលបាននូវចំណេះ ជំនាញ អំពីការជួយសង្រ្គោះបឋមជូនភ្ញៀវទេសចរ ដែលជួបគ្រោះថ្នាក់ផ្សេងៗ ក្នុង កំឡុងពេលទស្សនាក្នុងរមណីយដ្ឋាន ព្រមទាំងពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែមាន ប្រសិទ្ធភាព និងបម្រើសេវាកម្មជូនភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរឡើង។

  • អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត

    អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។ ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់ និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងទល់ទ្រដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។

  • ក្រុមការងារសម្អាតបរិស្ថានអាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ជាប្រចាំ

    ជារៀងរាល់ថ្ងៃក្រុមការងារសម្អាតបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា បានកាត់សម្អាតស្មៅ បោសសម្អាតធូលីដីនៅតាមប្រាសាទ ដោយពួកគាត់បានបែងចែកជាក្រុមៗ បំពេញការងារទាំងក្នុង និងក្រៅបរិវេណប្រាសាទគ្រប់ពេលវេលា ដែលការងារនេះរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្រស់ស្អាត។ ក្រៅពីកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំ ហើយកិច្ចការទាំងនេះមិនអាចខ្វះបានចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ យើងទាំងអស់គ្នា ចូលរួមលើកកម្ពស់បរិស្ថានក្នុងរមណីយដ្ឋានអង្គរ ដើម្បីភាពស្រស់ស្អាត និងតម្លៃបេតិកភណ្ឌពិភពលោក៕ អត្ថបទ និងរូបភាព: លោក យី សុថា

  • ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការលើកិច្ចការរដ្ឋបាល សម្រាប់មន្រ្តីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣

    ឯកឧត្តម ឡុង ប៉ុណ្ណាស៉ីរីវត្ថ រដ្ឋលេខាធិការក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ លើកិច្ចការរដ្ឋបាលសម្រាប់មន្រ្តីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយក្នុងវគ្គនេះសាលាបានកំណត់ជ្រើសយកមន្រ្តីក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពីអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលាមធ្យមវិចិត្រសិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។ ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខ័ណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា កិច្ចការរដ្ឋបាលនេះ គឺជាកិច្ចការងារថ្មីសម្រាប់ប្អូនៗទាំងអស់ជាសិក្ខាកាមនៅពេលនេះ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះលេចចេញជារូបរាងឡើង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ…

  • អតីតអ្នកបួសម្នាក់ រស់នៅតំបន់រមណីយដ្ឋានអង្គរ បង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត

    នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។ លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹតដល់យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។ លោក ព្រាន ជ្រូក បញ្ជាក់ថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រលាញ់និង ផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ដូច្នេះអ្នកដែលចង់សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រាស្លឹករឹតទាល់តែមានចិត្តស្រលាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះមានយុវតីនិងយុវជនចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ…

  • ពិធីលៀងមេមត់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក

    លៀងមេមត់ ជាជំនឿដែលខ្មែរគោរពតាំងពីយូរមកហើយ និងនៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ។ ការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។ លោកតា ឌិន ហាន ដែលជាអ្នកស្នងរូប បានរៀបចំពិធីលៀងមេមត់នៅផ្ទះរបស់គាត់ស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក មានប្រសាសន៍ថា ពិធីលៀងមេមត់ ធ្វើឡើងដើម្បីលាបំណន់ និងលាមាត់ដែលបានបន់ស្រន់ ក្រោយពីអ្នកជំងឺបានជាសះស្បើយ និងដើម្បីសុំសេចក្ដីសុខ និងសេចក្ដីចម្រើនឱ្យព្រលឹងដូនតាដែលជាគ្រូកំណើតឱ្យបានសប្បាយផង និងឱ្យអ្នកស្នងរូបបានជាពីជំងឺផ្សេងៗ ព្រមទាំង ការបង្ហាញនូវការនឹកគុណដល់ខ្មោចជីដូនជីតា ដែលបានថែរក្សាក្រុមគ្រួសារឱ្យសុខសប្បាយកន្លងមក។ លោកតា ឌិន ហាន ឱ្យដឹងទៀតថា បន្ទាប់ពីបន់ស្រន់រួចហើយ បើសិនអ្នកជំងឺបានជាសះស្បើយហើយ យើងត្រូវរៀបចំពិធីលៀងមេមត់ទៅតាមថ្ងៃខែដែលបានសន្យាជាមួយគ្រូ។ តាមជំនឿ គេធ្វើពិធីលៀងមេមត់ឱ្យចំថ្ងៃព្រហស្បតិ៍ ចំថ្ងៃពេញបូណ៌មី ខែមាឃ។ លោកតា បន្តទៀតថា មុនដល់ពិធីលៀងមេមត់នេះ យើងត្រូវធ្វើពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃ…