

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរយ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ប៉ែន វិបុល ក្នុងឱកាសដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា “ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
សូមគោរពជូនពរបវរប្រសើរថ្លៃថ្លាជូន ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
-
សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរយ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា “ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរយ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា “ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ”។ សូមគោរពជូនពរបវរប្រសើរថ្លៃថ្លាជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
-
ដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូ ទីម័រលេស្តេ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ប្រតិភូ ទីម័រលេស្តេ មកពីស្ថាប័ន ពាក់ព័ន្ធចំនួន ១៥រូប នៅសារមន្ទីរទួលស្លែង។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ដោយប្រតិភូគ្រោងនឹងទស្សនកិច្ចនៅ សារមន្ទីរទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បណ្ណសារដ្ឋានជាតិកម្ពុជា សារមន្ទីរជាតិ សារមន្ទីរព្រះឦសានវរ្ម័ន និងព្រះបរមរាជវាំង។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីការអភិរក្សឯកសារប្រវត្តិសាស្រ្តសម័យខ្មែរក្រហម សកម្មភាពអប់រំផ្សព្វផ្សាយ ការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិនៅកម្ពុជា។ កម្មវិធីនេះ សហការរៀបចំដោយការិយាល័យយូណេស្កូប្រចាំកម្ពុជា ជាមួយនឹងការិយាល័យយូណេស្កូប្រចាំប្រទេសឥណ្ឌូណេស៊ី ក្រោមជំនួយឧបត្ថម្ភពីអង្គការ KOICA ។ ក្នុងថ្ងៃដំបូងនៃទស្សនកិច្ចនេះ មន្រ្តីជំនាញសារមន្ទីរទួលស្លែងបានធ្វើបទបង្ហាញ និងជូនគណៈប្រតិភូទស្សនាអតីតមន្ទីរឃុំឃាំង ស-២១ ដើម្បីស្វែងយល់អំពីការងារអភិរក្សឯកសារ និងកម្មវិធីអប់រំផ្សព្វផ្សាយប្រវត្តិសាស្ត្រឧក្រិដ្ឋកម្មនៃសម័យខ្មែរក្រហម។ ប្រតិភូទាំងអស់បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដំណើរការរៀបចំរបស់សារមន្ទីរទួលស្លែង ជាពិសេសលើការងារអភិរក្សឯកសារ…
-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស្ម័គ្រ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស្ម័គ្រ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រជុំរួម ហើយអនុម័តជាឯកច្ឆន្ទ ជូន នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកោ។
-
សារលិខិតគោរពជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ
សារលិខិតគោរពជូនពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
-
ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។ បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ គឺជាកិច្ចការមួយក្នុងចំណោមកិច្ចការជាច្រើននៃគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំវ័យក្មេងដ៏មានថាមពល ក្នុងការពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផល នៅតាមស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការលុបបំបាត់បញ្ហានៃការប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀន ចេញពីសង្គមកម្ពុជា ព្រមទាំងបង្កបរិយាកាសស្អាតស្អំដល់យុវជនគ្រប់រូប។



