

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
មន្រ្តីក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្រោយបញ្ចប់ការបណ្តុះបណ្តាលលើកិច្ចការរដ្ឋបាល
កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីរាជការលើកិច្ចការរដ្ឋបាលសម្រាប់មន្រ្តីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌នៃទីស្តីការក្រសួង។ ក្នុងឱកាសនោះឯកឧត្តមបានថ្លែងថា រយៈពេល ៣ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាបានខិតខំប្រឹងប្រែងទទួលយកនូវចំណេះដឹងថ្មីៗ ល្អៗ ពីគ្រូឧទ្ទេសដែលមានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់លើមុខវិជ្ជាមួយចំនួន ដែលទាក់ទងនឹងការងាររដ្ឋបាល ដែលមុខវិជ្ជាទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងកិច្ចការងារប្រចាំថ្ងៃ សំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាព នៃកិច្ចការរដ្ឋបាលក្នុងវិស័យវប្បធម៌របស់យើងឱ្យកាន់តែមានភាពល្អប្រសើរ ស្របតាមរបត់និងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ សាលាបានកំណត់ជ្រើសយកមន្រ្តីក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពីអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលាមធ្យមវិចិត្រសិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។ គោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើ គឺដើម្បីចែករំលែកបទពិសោធនិងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខ័ណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយ: ការរំពឹងទុកថា…
-
សារលិខិតជូនពរ គោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏បវរសួស្តី វិសេសវិសាលនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណ ភ្លឺថ្លា ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។
-
អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើ នៅទិសឦសាននៃប្រាសាទបាពួន
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើចំនួន១ នៅទីតាំងទិសឦសាននៃប្រាសាទបាពួន ដើម្បីជួយបង្វែរទិសដៅភ្ញៀវទេសចរនៅជណ្តើរទិសខាងលិចដោយសារជណ្តើរជ្រុងខាងជើងឆៀងខាងលិចកំពុងធ្វើការជួសជុល។ ការដំឡើងជណ្តើរឈើនេះដែរ ក៏ដើម្បីសម្រួលឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងរាជវាំងចាស់បានស្រួល ការពារការដើរទាក់ជើងនិងឫសឈើ ក៏ដូចជាជួយការពារឬសឈើ និងកាត់បន្ថយការដើរជាន់ដុំថ្ម ព្រមទាំងរូបចម្លាក់ផ្សេងៗនៅលើកំពែងនេះផង៕ អត្ថបទ និងរូបភាព: លោក ប៊ូ ផានេត
-
កម្មវិធីវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍និងសង្គ្រោះបឋម នៅរមណីយដ្ឋានប្រាសាទព្រះវិហារ
ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍ និងសង្គ្រោះបឋម នៅរមណីយដ្ឋានប្រាសាទព្រះវិហារ រយៈពេល ០២ថ្ងៃដឹកដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ចាប់ពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្នាក់ងារទេសចរណ៍ចូលរួមសរុប ចំនួន ៣៧នាក់(ស្រី ២២នាក់)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារទេសចរណ៍ ឱ្យទទួលបាននូវចំណេះ ជំនាញ អំពីការជួយសង្រ្គោះបឋមជូនភ្ញៀវទេសចរ ដែលជួបគ្រោះថ្នាក់ផ្សេងៗ ក្នុង កំឡុងពេលទស្សនាក្នុងរមណីយដ្ឋាន ព្រមទាំងពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែមាន ប្រសិទ្ធភាព និងបម្រើសេវាកម្មជូនភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរឡើង។
-
អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ
នៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងទី១: ផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ទី២: ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី-បុគ្គលិកសរុបចំនួន១០០នាក់ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។ សិក្ខាសាលានាឱកាសនេះ មានធ្វើបទបង្ហាញចំនួន៣សំខាន់ៗ ទី១: បទបង្ហាញស្តីពី អង្គរ និងបរិស្ថាន ទី២:បទបង្ហាញស្តីពីការបង្កើតគម្របព្រៃឈើ និងចែកចាយកូនឈើ ទី៣: បទបង្ហាញស្តីពីមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសាធារណជនជាតិ អន្តរជាតិយល់ដឹងពីការងារអាជ្ញាធរជាតិអប្សរា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងការពារបរិស្ថាន រួមទាំងសំណួរ-ចម្លើយ និងមតិសំណូមពរផ្សេងៗ ដែលសិក្ខាកាមអាចលើកឡើងដែរ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានភាពស្និទ្ធស្នាល និងប្រសិទ្ធភាព៕ អត្ថបទ: លោក យី…
-
សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរយ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ស្រុី ថាមរុង្គ ក្នុងឱកាសដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា “ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរយ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ស្រុី ថាមរុង្គ ក្នុងឱកាសដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា “ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស”។ សូមគោរពជូនពរបវរប្រសើរថ្លៃថ្លាជូន ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។



