

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
សារលិខិតជូនពរសូមគោរពជូន ឯកឧត្តម កែ គឹមយ៉ាន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏បវរសួស្តី វិសេសវិសាលនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ សូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះ ឯកឧត្តម សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីនិរន្តរភាពក្នុងការរួមចំណែក ដឹកនាំព្រះរាជាណាចក្រកម្ពុជា ជានីតិរដ្ឋដ៏រឹងមាំ មានសុខសន្តិភាព និងមានការអភិវឌ្ឍ បម្រើដល់បុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ។
-
អនុមោទនាពិធីបុណ្យ មាឃបូជា ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤
អនុមោទនាពិធីបុណ្យ មាឃបូជា ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤
-
ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ខេត្តពោធិ៍សាត់ បានប្រគល់វត្ថុបុរាណជូនសារមន្ទីរជាតិកម្ពុជា ដើម្បីឈ្វេងយល់ពីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ
កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និង អាជ្ញាធរដែនដី បានអញ្ជើញទៅថ្វាយបង្គំ ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះព្រះអង្គ បានបង្ហាញវត្ថុបុរាណចំនួនបី រួមមាន៖ ១. ក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះផលិតឡើងនៅសម័យអង្គរនារវាងស.វ.ទី១២-១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។ ២. ក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០។ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ។ ៣. ដាវត្រួតពលសម័យបារាំងនារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី១០ឆ្នាំមុន។ ក្រោយពិនិត្យឃើញវត្ថុបុរាណទាំងបីខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិដើម្បីអភិរក្ស…
-
លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍»
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដែលរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងJapan Foundation។ មហោស្រពគីហ្សូណា គឺជាវេទិកាវប្បធម៌សម្រាប់កម្ពុជា និងជប៉ុន ដើម្បីបង្ហាញសិល្បៈវប្បធម៌ តន្ត្រី របាំ និងម្ហូប ជំរុញឱ្យមានការគោរព និងការយល់ដឹងកាន់តែខ្លាំងឡើងចំពោះអត្តសញ្ញាណវប្បធម៌ជាតិរបស់គ្នាទៅវិញទៅមក៕
-
អគ្គនាយកអាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញពីការអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌពិភពលោកអង្គរ ដល់ “រដ្ឋបាលបេតិកភណ្ឌវប្បធម៌” នៃសាធារណរដ្ឋកូរ៉េ (The Cultural Heritage Administration of the Republic of Korea)
ឆ្លៀតក្នុងឱកាសនៃការចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ ស្តីអំពីការជួសជុលរួតបាកាននៃប្រាសាទអង្គរវត្ត នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការងារអភិរក្ស និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព តំបន់បេតិកភណ្ឌពិភពលោកអង្គរ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃ “រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ“ ដើម្បីឈ្វេងយល់ពីកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា និងទិសដៅអនាគត៕
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញ។ តាមរយៈការជួបសំណេះសំណាលនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំងពីរខេត្ត ដែលបានចូលរួមចំណែកក្នុង ការអនុវត្តនូវការងារតាមផែនការរបស់ក្រសួង ក៏ដូចជាមន្ទីរ និងសំណូមពរឱ្យគ្រប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនឹងវិស័យវប្បធម៌៕



