

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | |||||
-
ក្រសួងវប្បធម៌និងវិចិត្រសិល្ប: នឹងរៀបចំកម្មវិធី«រាត្រីសមោសរ សំពត់បត់ខ្មែរជាលើកដំបូងនៅដើមខែមីនាខាងមុខនេះ
កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសន្និសីទសារព័ត៌មាន ទាក់ទងនឹងការត្រៀមរៀបចំកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ » អមដោយ«ពិព័រណ៍សិប្បកម្មខ្មែរ»ជាលើកដំបូង ដឹកនាំដោយលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានគណ:កម្មការរៀបចំកម្មវិធី ព្រមទាំងភាគីជំនាញពាក់ព័ន្ធត្រៀមឆ្លើយតបនឹងអ្នកសារព័ត៌មាន។ ថ្លែងក្នុងកម្មវិធីសន្និសីទខាងលើ លោកជំទាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ហើយកម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួនជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។លោកជំទាវរដ្ឋលេខាធិការបានបន្តថា គម្រោងរៀបចំកម្មវិធីនេះ ធ្វើឡើងក៏មានការចូលរួមសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។លោកជំទាវបញ្ជាក់ថា៖«គោលបំណងរបស់ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា។ ការរៀបចំ«រាត្រីសមោសរសំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ ហើយបើ តាមការគ្រោងទុកកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»នឹងធ្វើឡើង នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរ ក្រៅពីកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ» ក៏មាន…
-
ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្វាយនូវមហារាជកុសល និងសម្តែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្វាយនូវមហារាជកុសល និងសម្តែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
-
អាជ្ញាធរជាតិអប្សរា ចុះបញ្ជីថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។ បុរាណវិទូ ឱ្យដឹងទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕…
-
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ម៉ៅ សុផាន់ នៅរមណីយដ្ឋានប្រាសាទកោះកេរ
ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយឯកឧត្តម គឹម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរដែនដីជាច្រើនរូបទៀត បានអញ្ជើញមកទស្សនកិច្ច នៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានធ្វើការបួងសួងព្រះមហាក្សត្រ និងបុព្វបុរសខ្មែ សុំសេចក្តីសុខសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ និងជនរួមជាតិខែ្មរគ្រប់រូប។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ រួមជាមួយនឹងការធ្វើបទបង្ហាញជូនអំពីប្រវត្តិ និងគុណតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ។
-
អាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរវត្ត
អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើ ថែមទាំងបែកមួយចំហៀងនៃសាច់ថ្មរបស់ចម្រឹងបង្អួច។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ មានប្រសាសន៍ថា ក្រោយពីពិនិត្យឃើញថា ស្ថានភាពចម្រឹងបង្អួចទាំងនោះ មានសភាពទ្រុឌទ្រោមខ្លាំង និងមិនមានលំនឹង ក្រុមការងារក៏បានចាត់វិធានការសង្គ្រោះបឋម ដោយចងក្រៀកជាមួយនិងឈើទប់លំនឹង ជាបណ្តោះអាសន្នដើម្បីកុំឱ្យធ្លាក់ នៅមុនពេលជួសជុល។ លោក សយ សុភារិន្ទ បន្តថា ចម្រឹងបង្អួចទី១ ដែលនៅខ្លោងទ្វារចូល នៅចំណុចផ្លូវដំរីមានគុណភាពល្អ គ្រាន់តែបាក់មួយកំណាត់ផ្នែកគល់ ទាមទារការជួសជុល និងព្យាបាលតាមដំណាក់ដូចជា សម្អាតស្ងួត សម្អាតសើម ដកជាតិអំបិល តភ្ជាប់ដោយដាក់ស្នូល និងបិតកាវភ្ជាប់សាច់ថ្ម បិតកំបោរបាយអ តាមមុខដំណរការពារដើម្បីកុំឱ្យជ្រាបទឹក និងបន្ថែមថ្មថ្មីតាមកន្លែងដែលបាត់សាច់ថ្ម ដើម្បីជួយទ្រតួចម្រឹងទាំងមូលឡើងវិញ។…
-
ពិធីបើកមហោស្រពភាពយន្តអឺរ៉ុបឆ្នាំ២០២៤
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកមហោស្រពភាពយន្តអឺរ៉ុប ឆ្នាំ២០២៤ កាលពីវេលាម៉ោង ៦និង៣០ នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានភាសាបារាំង។ ឯកឧត្តម ហាប់ ទូច ក៏បានគូសបញ្ជាក់ផងដែរថា ភាពយន្តគឺជាកាលីករមួយក្នុងការផ្សព្វផ្សាយពីវប្បធម៌និងអរិយធម៌ដល់ទស្សនិកជន ហើយមហោស្រពភាពយន្តអឺរ៉ុបក៏ដូចគ្នាដែលអាចទស្សនិកជនឈ្វេងយល់បន្ថែមពីវប្បធម៌នៅតាមបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប។ លើសពីនេះទៅទៀត មហោស្រពនេះបានផ្តល់ឱកាសសម្រាប់ផលិតករកម្ពុជា អាចជួបពិភាក្សានិងទទួលយកបទពិសោធន៍ពីបណ្តាផលិតករភាពយន្តរបស់សហភាពអឺរ៉ុបដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួន។



