

Our latest news on Social Medias !
Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.
Search By Category
Lastest news 2026






| L | M | M | J | V | S | D |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
-
ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសក្រសួងប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤» បានថ្លែងថា ទិវានេះគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញដល់ការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ឆ្នាំនេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឱ្យឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់សភាពការណ៍ដែលកំពុងវិវត្ត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងទៀតថា ជាលក្ខខណ្ឌធម្មជាតិ ស្ត្រីបានកើតមកជាមួយនូវកម្លាំងរូបវន្តខ្សោយជាងបុរស ព្រមទាំងការទទួលខុសត្រូវផ្នែកគ្រួសារខ្លាំងជាងបុរស រួមជាមួយក្រឹត្យក្រមសង្គមមួយចំនួន ដែលជាបុព្វហេតុចម្បងនាំទៅដល់បញ្ហានានា ដែលប៉ះពាល់យ៉ាងខ្លាំងដល់លំហនៃសិទ្ធិសេរីភាពរបស់ស្ត្រី ការរើសអើងផ្នែក Gender វិសមភាពការងារ អំពើហឹង្សា ការជួញដូរ ការកេងប្រវ័ញ្ចនិងអយុត្តិធម៌ក្នុងសង្គមជាដើម។ សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី…
-
ជំនួបការងាររវាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសនូវែលហ្សឺឡង់
នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយលោកស្រី Gabrielle ISAAK មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយអាស៊ាន នៃក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសនូវែលហ្សឺឡង់ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងទស្សនកិច្ចទីតាំងអនុវត្តគម្រោង«គ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច»។ គម្រោងដែលជាជំនួយរបស់រដ្ឋាភិបាលនូវែលហ្សឺឡង់នេះ ផ្តោតជាសំខាន់លើការជួសជុលប្រឡាយនិងទំនប់បុរាណ សាងសង់ទ្វារទឹក តាមដានកម្រិតទឹកក្រោមដីដោយស្វ័យប្រវត្តិ លើកកម្ពស់ជីវភាពប្រជាជនតាមរយៈកសិកម្ម ស្ថានីយបណ្ដុះកូនឈើ និងជីធម្មជាតិ ការចូលរួមរបស់ព្រះសង្ឃសម្រាប់បេតិកភណ្ឌជាដើម៕ រូបភាព÷ ហាប់ គឹមអាន/នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
-
ព្រះរាជសារដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិ ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤
ព្រះរាជសារដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិ ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤
-
អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារៈ និងកម្លាំងកម្មករ ដល់អង្គការមូលនិធិប្រាសាទពិភពលោក ក្នុងកិច្ចការជួសជុលប្រាសាទ
អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារៈ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក(world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។ កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយការងារអង្គការ(WMF)នោះ គឺសុទ្ធតែអ្នកជំនាញខាងគូរប្លង់ រកថ្ម ជួសជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នកជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក ដែលយល់ដឹងពីផលប៉ះពាល់នៃការជម្រាបទឹក ដែលម្នាក់ៗមានបទពិសោធ និងជំនាញ យ៉ាងហោចណាស់ក៏ជាង១០ឆ្នាំដែរ។ ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរានឹងបន្តផ្ដល់សម្ភារៈ ដូចជា ថ្មបាយក្រៀម ថ្មភក់ និងកម្លាំងកម្មករ ក្នុងន័យជួយគ្នាលើគម្រោងជួយជុល និងអភិរក្សប្រាសាទបុរាណនេះ (WMF) ពិតជារីករាយ និងស្វាគមន៍ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាយ៉ាងជ្រាលជ្រៅ។ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF) គឺជាដៃគូសហប្រតិបត្តិការយ៉ាងល្អក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល៣៥ឆ្នាំមកហើយ។ អ្នកស្រី ជាម ផល្លី ឱ្យដឹងថា រយៈពេល៣៥ឆ្នាំមកនេះ អង្គការមូលនិធិប្រាសាទពិភពលោក បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅតំបន់អង្គរ…
-
ក្រសួងវប្បធម៌និងវិចិត្រសិល្ប: រៀបចំសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤
នាព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសន្និសីទសារព័ត៌មានទាក់ទងនឹងការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដឹកនាំដោយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធ ត្រៀមឆ្លើយតបនឹងអ្នកសារព័ត៌មាន។ ថ្លែងក្នុងកម្មវិធីសន្និសីទខាងលើ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្តថា ទិវាវប្បធម៌ជាតិ លើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង៤០០០នាក់ ក្នុងនោះមានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់ សិល្បករទាំងក្នុងនិងក្រៅប្រព័ន្ធទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយជាច្រើនរូប ដែលនឹងត្រៀមប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី…
-
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញមកទស្សនាការសម្ដែងសាកល្បងទស្សនីយភាព “ក្រមា និងជីវិតខ្មែរ” នៅនាយកដ្ឋានសិល្បៈទស្សនីយភាព
នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញមកលើកទឹកចិត្ត និងទស្សនាការសម្តែងសាកល្បងទស្សនីយភាព “ក្រមា និងជីវិតខ្មែរ” សម្តែងដោយសិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ ទស្សនីយភាព “ក្រមា និងជីវិតខ្មែរ” នឹងត្រៀមសម្តែងជូនទស្សនា នៅក្នុងកម្មវិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ។ អត្ថបទ: លោក នួន ភារុំ រូបភាព: លោក អុឹម វាសនា និង លោក ស៊ីវ សុភក្ត្រា



