News & Events

Our latest news on Social Medias !

Stay informed with the latest updates from the Ministry of Culture and Fine Arts. Follow our official social media channels to discover recent news, events, cultural initiatives, and announcements from across Cambodia’s cultural sector.

Search By Category

Instagram

avril 2026
L M M J V S D
 12345
6789101112
13141516171819
20212223242526
27282930  
  • ពិធីបើក “ពិព័រណ៍សិប្បកម្មខ្មែរ” ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

    លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក “ពិព័រណ៍សិប្បកម្មខ្មែរ” ឆ្នាំ២០២៤ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ។ លោកជំទាវ ឡងឌី សាន់ណារ៉ា ក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមរបស់អង្គការ សមាគម ផ្នែកឯកជន និងសហគមន៍ ក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន សំដៅរួមគ្នាលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិគឺជារឿងសំខាន់ដែលមិនអាចខ្វះបាន ដោយជំរុញលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលវប្បធម៌ថ្មីៗ លើកកម្ពស់ឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ ដើម្បីឆ្លើយតបទៅនឹងទីផ្សារថ្មីៗថែមទៀត និងទាញយកផលកម្រៃមកទ្រទ្រង់ជីវភាពរបស់សិល្បករ សិប្បករយើង ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងកិត្យានុភាពជាតិ ស្របតាមទិសស្លោក “កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌”។ សូមបញ្ជាក់ផងដែរថា កម្មវិធី “ពិព័រណ៍សិប្បកម្មខ្មែរ” នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង…

  • កិច្ចប្រជុំរៀបចំផែនការការពារសុវត្ថិភាពជូនសម្តេចមហារបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងកម្មវិធី«ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤»

    កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានចូលរួមកិច្ចប្រជុំរៀបចំផែនការការពារសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នាយឧត្តមសេនីយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី យូ ស៊ុនឡុង និង ឯកឧត្តម នាយឧត្តមសេនីយ ជួន សុវណ្ណ ដែលប្រព្រឹត្តទៅនៅទីស្តីការគណ:រដ្ឋមន្រ្តី។ កិច្ចប្រជុំខាងលើ ផ្តោតលើការត្រៀមរៀបចំផែនការការពារសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចនិងលោកជំទាវបណ្ឌិត នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធី «ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧មីនា ឆ្នាំ២០២៤ ខាងមុខនេះ។ នាឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយអ្នកចូលរួមប្រមាណជាង៤០០០នាក់ ដែលក្នុងនោះមានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់ សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធនៅទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយជាច្រើនរូបទៀត។…

  • លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអញ្ជើញទស្សនាការសម្តែងសាកល្បងទស្សនីយភាពរបាំដើម្បីត្រៀមសម្តែងក្នុងកម្មវិធី “រាត្រីសមោសរសំពត់បត់ខ្មែរ”

    កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលាសន្និសីទចតុម្មុខ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងសាកល្បងទស្សនីយភាពរបាំ ជូនលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ទស្សនីយភាពរបាំខាងលើនេះ នឹងត្រៀមសម្តែងក្នុងកម្មវិធី “រាត្រីសមោសរសំពត់បត់ខ្មែរ” ជូនទស្សនិកជនទស្សនា នាល្ងាចថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។ នាឱកាសអញ្ជើញទស្សនាការសម្តែងសាកល្បងនូវទស្សនីយភាពខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក៏បានអញ្ជើញទស្សនាពិព័រណ៍សិប្បកម្មខ្មែរ។ ហើយពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃទី១-៣​ ខែមីនា​ ឆ្នាំ២០២៤ វេលាម៉ោង:​ ៩​ ព្រឹក​ ដល់​ ៦​ ល្ងាច ចូលទស្សនាដោយសេរី៕

  • សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ

    សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ។ កម្មវិធីដ៏មហោឡារិកនេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» គឺជាកម្មវិធី ដ៏មានអត្ថន័យ និងមានសារៈសំខាន់បំផុតដល់យុវជន យុវតីខ្មែរ ជំនាន់ក្រោយ ក្នុងការបង្កើនចំណេះដឹង ជាពិសេសបានយល់កាន់តែច្បាស់អំពីប្រវត្តិ ក៏ដូចជាតម្លៃសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលជាសម្លៀកបំពាក់ដ៏ថ្នៃថ្នូរ និងចំណាស់ជាងគេនៅលើទឹកដីសុវណ្ណភូមិ។ ទន្ទឹមគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តដល់អ្នកសិល្បៈច្នៃម៉ូដសម្លៀកបំពាក់ សូមយកចិតទុកដាក់ទៅលើតម្លៃសម្លៀកបំពាក់ ដែលប្រើប្រាស់ដោយកូនខ្មែរ សូមកុំច្នៃម៉ូដលើសលប់ពេក…

  • គណៈប្រតិភូក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

    នៅព្រឹកថ្ងៃសុក្រ​ ទី០១​ ខែមីនា ឆ្នាំ ២០២៤ គណៈប្រតិភូក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គួរជម្រាបជូនដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥:៤0នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ៕

  • កម្មវិធីអប់រំផ្សព្វផ្សាយអំពីសារមន្ទីរ ព្រៃឈើ និងសួនបំណិនជីវិតដល់សិស្សានុសិស្សបឋមសិក្សា ហ៊ុន សែន ស្រះក្ដុល

    នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីអបរំផ្សព្វផ្សាយដល់សិស្សានុសិស្សបឋមសិក្សាហ៊ុន សែនស្រះក្ដុលថ្នាក់ទី៦ ចំនួន២១នាក់ (ស្រី១១នាក់) អំពីសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ គុណតម្លៃព្រៃឈើនិងបរិស្ថាន និងសួនបំណិនជីវិត រួមជាមួយនឹងការផ្តល់ជូននូវសៀវភៅគំនូរផាត់ពណ៌ម្នាក់មួយក្បាលមានរូប បដិមា សត្វព្រៃ ផ្ទះបុរាណខ្មែរ។ ការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងអំពី តួនាទីរបស់សាមន្ទីររួមជាមួយការដាក់តាំងបង្ហាញវត្ថុសិល្បៈ សារៈសំខាន់ព្រៃឈើដល់បរិស្ថាននិងការអភិវឌ្ឍសហគមន៍ ការគ្រប់គ្រងសំរាម និងគុណតម្លៃនៃសួនបំណិនជីវិតដល់សន្តិសុខស្បៀង និងប្រាក់ចំណូលក្នុងគ្រួសារ។